ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖ ​៧គូ​ប្រកួត​លើ​៧ទីលាន​ផ្សេង​គ្នា​​ចុង​សប្ដាហ៍​នេះ ​ប្រចាំ​សប្តាហ៍ទី៨

ពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ឆ្នាំ២០១៩​ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា(CNCC) សេនាធិការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បាន ​​និង​បន្ត​កម្មវិធីប្រកួតសប្ដាហ៍ទី៨ ​របស់​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ​ ខណៈ​ក្រុម​បាល់​ទាត់​ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងបណ្តោះអាសន្ន ហើយក្រុមខេត្តកំពង់ចាម​ ស្ថិត​នៅ​បាត​តារាង។

សម្រាប់​កម្មវិធី​ប្រកួត​សរុប​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​៨ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​២០១៩​នេះ ​គឺ​ នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ គឺ​ក្រុម​សូលទីឡូអង្គរ ត្រូវប៉ះក្រុមភ្នំពេញក្រោន​ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល លើ​ទី​លាន​កីឡដ្ឋាន​ខេត្ត​សៀមរាប ហើយ​ក្រុម​វិសាខា​ ជួប​ក្រុម​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី នៅវេលាម៉ោង៦ល្ងាច លើ​ទីលាន​កីឡដ្ឋានវិសាខា​ និង​ក្រុមណាហ្គាវើល ប៉ះ​ក្រុម​អង្គរ​ថាយហ្គឺរ នៅ​វេលា​ម៉ោង​ដំណាល​គ្នា​លើ​ទីលានកីឡដ្ឋាន​កង​យោធពលខេមរភូមិន្ទ (ស្តាត​ចាស់)។

ចំណែក​៤​គូ​ទៀត​ប្រកួតនៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា ឆ្នាំ២០១៩ គឺ​ក្រុម​ព្រះខ័ន​រាជស្វាយរៀង​ ប៉ះ​ក្រុម​បឹងកេត ​នៅម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ហើយ​ក្រុម​គីរីវង់​សុខ​សែនជ័យ​ ជួប​ក្រុម​ក្រសួងការពារជាតិ នៅម៉ោង​៣និង​៣០នាទី​ រសៀល​លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​សុខ​សែនជ័យ​ ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​ខេត្ត​កំពង់ចាម នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលានកីឡដ្ឋាន AEU Sport Park​ និង​ក្រុម​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ជួបអគ្គីសនីកម្ពុជា​ នៅម៉ោង​៣​និង​៣០នាទីរសៀល​ដែរ​ លើ​ទីលាន​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា។

ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ក្រោយប្រកួតបាន៧លើកនេះមកឃើញថាក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈរលេខ១ មាន​១៩ពិន្ទុ​ហើយ​ក្រុម​ណាហ្គាវើល ឈរលេខ​២ មាន​១៨​ពិន្ទុ​ ក្រុម​វិសាខា ឈរលេខ៣ មាន​១៦​ពិន្ទុ ហើយ​ក្រុម​អង្គរ​ថាយហ្គឺរ ឈរ​លេខ​៤ មាន​១៥​ពិន្ទុ​ ក្រុម​ក្រសួង​ការពារ​ជាតិ ឈរ​លេខ​៥ មាន​១៤​ពិន្ទុ ចំណែក​ក្រុម​បឹង​កេត​ ឈរលេខ៦មាន​មាន​១៣​ពិន្ទុ។ ​

ក្រុមភ្នំពេញក្រោន ឈរលេខ៧ មាន៩ពិន្ទុ ហើយក្រុមអាស៊ីអឺរ៉ុប ឈរលេខ៨​ មាន​៧​ពិន្ទុ​ដូចគ្នា​និង​ក្រុមលេខ៩អគ្គីសនីកម្ពុជា។ ក្រុមសូលទីឡូអង្គរ ឡើងឈរលេខ១០ ក្រុមគីរីវង់សុខសែនជ័យ​ ឈរ​លេខ​១១ មាន៦ពិន្ទុស្មើគ្នា។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ឈរលេខ១២ មាន៤ពិន្ទុ​ ស្រប​ពេល​ក្រុម​យុវជន​សាលា​បាល់​ទាត់​ជាតិ​ឈរ​លេខ​១៣ ក្រុមខេត្តកំពង់ចាម​ លេខ១៤​មាន​៣ពិន្ទុ​ស្មើគ្នា។

តាមគម្រោងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

ក្រុមជើងឯកលីគកំពូលកម្ពុជាមានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិមួយចំនួនដូចជាពានរង្វាន់ AFC Cup, Mekong Championship និងពានរង្វាន់មួយចំនួនទៀត៕