ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ភ្នំពេញ​ក្រោ​ន កែ​អ្នកគាំទ្រ​អ្នកគាំទ្រ​ទៅលើ​ទឹកចិត្ត​ពេល​ប៉ះ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ នៅ​ខេត្តសៀមរាប​

​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បាន​ប្រកាស​ប្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​ថា ​ក្លិប​បានរៀបចំ​កម្មវិធី​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ដោយ​ត្រូវ​ស្នាក់នៅ​១​យប់ អំឡុង​ពេលដែល​ក្រុម​ខ្លួន​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) ចុង​សប្ដាហ៍​នេះ​។

យោងតាម​សេចក្តីជូន​ដំណឹង​របស់​ក្លិប​ជើងឯក​៦​សម័យកាល​នេះ​បាន​បញ្ជាក់ថា «​លោកអ្នក​អាច​ចូលរួម​ទស្សនា ក៏ដូចជា​ហ៊ោ​លើកទឹកចិត្ត​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅលើ​ទឹកដី​ខេត្តសៀមរាប ក្នុង​ថ្ងៃ​សៅរ៍ ទី​១៨ ខែឧសភា ចុង​សប្តាហ៍​នេះ​ជាមួយនឹង​តម្លៃ ២០​ដុល្លារ​ក្នុង​១​នាក់​។ តម្លៃ​នេះ​រួមមាន​ការធ្វើដំណើរ​ទាំង​ទៅ​ទាំង​មក​, សំបុត្រ​ទស្សនា​ការប្រកួត និង​ការ​ស្នាក់នៅ​រយៈពេល​មួយ​យប់ ប៉ុន្តែ​មិន​រាប់បញ្ចូល​ថ្លៃ​អាហារ​នោះឡើយ​»​។

ក្លិប​ភ្នំពេញ​ក្រោ​ន តែងតែ​រៀបចំ​ជួបជុំ​អ្នកគាំទ្រ​ពេល​ក្លិប​ឈុត​ធំ​ចេញទៅ​ប្រកួត​នៅ​ក្រៅ​ទឹកដី​ជាប្រចាំ​ផងដែរ ខណៈ​អ្នក​ចាប់អារម្មណ៍​ក្នុង​កម្មវិធី​ដំណើរ​ទៅកាន់​ខេត្ត​សៀមរាប នេះ​សូម​ចុះឈ្មោះ​ឲ្យ​បាន​មុន​ថ្ងៃ​សុក្រ ទី​១៧ ខែឧសភា វេលា​ម៉ោង ១២:០០​ថ្ងៃត្រង់​។ សម្រាប់​អ្នក​ដែល​ចង់ដឹង​ព័ត៌មាន​បន្ថែម​សូល​ឬ​ចង់​ធ្វើការ​ចុះឈ្មោះ​សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ​០១០ ៤៦៨ ៦៩៨/ ០៩៦ ៦៦៦៦ ៥៣៥​។

​សូម​បញ្ជាក់​ថា​ ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ក្រោយ​ចប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ ក្លិប​មាន​គម្រោង​រៀបចំ​កម្មវិធី​Football Clinic មួយ​នៅ​វិទ្យាល័យ​សម្តេចឪ ក្នុង​ទី​រួម​ខេត្តសៀមរាប ដែលមាន​ការចូលរួម​ពី​សំណាក់​សិស្សានុសិស្ស​ប្រមាណ​ជាង​២០០​នាក់​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114