ព័ត៍មានទាន់​ហេតុការណ៏
Search

នារី​វ័យក្មេង​ម្នាក់​ចង.ក សម្លាប់​ខ្លួន សង្ស័យ​មាន​វិបត្តិ​ស្នេហា

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ចង​.​ក សម្លាប់​ខ្លួនឯង​នៅក្នុង​បន្ទប់​គេង​របស់​ខ្លួន ហើយ​ករណីនេះ​ប្រភព​បាន​ទម្លាយ​ថា អាច​ដោយសារ​មាន​វិបត្តិ​ស្នេហា​។

ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​២០​ថ្ងៃ​ទី​១៥ ខែឧសភា ​ឆ្នាំ២០១៩​ ស្ថិត​ក្នុង​ភូមិ​តា​ត្រាវ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ចង​.​ក ធ្វើ​អត្តឃាត ដោយ​ខ្លួនឯង ដែល​មាន​ឈ្មោះ​ជ្រក់ ស្រី​នាង​ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​តា​ត្រាវ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង​បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ដេក​របស់​ខ្លួន​និង​កន្សែង​ពណ៌​ស្លា​ទុំ ទាក់​នឹង​ទំពក់​ដែក​សម្រាប់​ដាក់​កង្ហារ ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់​។

តាម​ការ​បំភ្លឺ​ឪពុក​បង្កើត និង​ប្អូន​បង្កើត បាន​រៀបរាប់​ថា ពេល​ហូបបាយ​ល្ងាច​រួច ពុំបាន​ទៅណា​ទេ ដោយ​ជនរងគ្រោះ​ចូល​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង ឯ​គាត់​និង​កូន​ម្នាក់ទៀត​ដេក​ខាងក្រៅ​លុះ​ព្រឹក​ម៉ោង​៧ និង​២០​នាទី ឪពុក​ពុំ​ឃើញ​ក្រោក​ក៏​ចូល​ទៅ​ដាស់ ក៏​ឃើញ​កូន​ចង.ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ បន្ទាប់​ហៅ​អ្នកជិតខាង​ជួយ​ដាក់​សាក​សព​ចុះក្រោម​។

តាម​ការពិនិត្យ​របស់​លោកគ្រូ​ពេទ្យ មណ្ឌល​សុខភាព​ឃុំ​កន្ទ្រាំ​ង និង​សមត្ថកិច្ច បាន​ឃើញ​ថា សាកសព​ពិតជា​ស្លាប់​ដោយ​ចង​.​ក ពិតប្រាកដ​មែន​។

ចំណែក​ប្រភព បាន​ឲ្យ​ដឹង​ថា នារី​ខាង​លើ​នេះ អាច​មាន​វិបត្តិ​ស្នេហា ព្រោះ​មួយ​ថ្ងៃៗ​និយាយ​តែ​ទូរស័ព្ទ យូរ​ៗ​ណាស់ ហើយ​តែង​យំ​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114