ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ប្រកាស​ជ្រើសរើស​បុគ្គលិក​ផ្នែក​ព័ត៌មាន​និង​ជំនួយការ​ផ្នែក​ទំនាក់ទំនង

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង កំពុងតែ​ឈរលើ​កំពូល​តារាង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បានប្រកាស​ជ្រើសរើស​បុគ្គលិក​បន្ថែម​ដើម្បី​ជួយ​ក្លិប​លើ​ការគ្រប់គ្រង​វិ​ប​សាយ ការថតរូប​ក្រុម​ប្រកួត​និង​ការហ្វឹកហាត់ ការគ្រប់គ្រង​បណ្តាញ​សង្គម​លើ​អ៊ី​ធើ​ណែ​ត ជាដើម​។

យោង​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្លិប​ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង មួយ​នេះ​បាន​បញ្ជាក់​ថា ​ការ​ជ្រើសរើស​បុគ្គលិក​នេះ​គឺជា​បុគ្គលិក​ពេញ​ម៉ោង (​ចូល​ធ្វើ​ការ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​)​។ បេក្ខជន​ត្រូវ​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​និង​ទំនាក់ទំនង របស់​ក្លិប​លើ​ផ្នែក​បង្កើត​គំនិត​ថ្មី​,​ការ​បង្ហោះ និង​គ្រប់គ្រង​នៅលើ​បណ្តាញ​សង្គម​ក្នុង​ប្រព័ន្ធ​អ៊ី​ធើ​ណែ​ត វិ​ប​សាយ ព្រមទាំង​ឆ្លើយ​ឆ្លងតាម​អន​ឡាញ​។

ក្រៅពីនោះ​មាន​ឌី​ហ្សា​ញ​.​ថតរូប​,​ផលិត​វីដេអូ​ថ្មីៗ គ្រប់គ្រង​លើ​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក Instagram ព្រមទាំង​ឆ្លើយឆ្លង​ជាមួយ​អ្នកគាំទ្រ​លើ​បណ្តាញ​សង្គម​។ អាចធ្វើ​ការ​សម្ភាសន៍​ជាមួយ​ក្រុមកីឡា​ករទាំង​មូល គ្រូ​បង្វឹក អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម ក្រុមការងារ​គ្រូ​បង្វឹក ព្រមទាំង​អាច​ថតរូប​មុន​ការប្រកួត​ដើម្បី​បង្ហោះ​បង្ហាញ​អ្នកគាំទ្រ​។

ចំណែក​តម្រូវការ​គឺ​ត្រូវ​ចេះ​និយាយ​ខ្មែរ​ច្បាស់​,​ចូលចិត្ត​បាល់ទាត់​,​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​,​ចេះ​និយាយ​សរសេរ និង​អាន​អង់គ្លេស ព្រមទាំង​អាច​បកប្រែ​ពី​អង់គ្លេស​ទៅ​ខ្មែរ​,​យល់​ច្បាស់​ពី​ការប្រើប្រាស់​បណ្តាញ​សង្គម​លើ​អ៊ី​ធើ​ណែ​ត​,​អាច​ចេះ​លើ​ផ្នែក​ថតរូប​,​កែ​រូបថត​,​ថត​វីដេអូ​,​ឌី​ហ្សា​ញ មាន​អាទិភាព​។ អាច​ធ្វើការ​នៅ​ក្រៅ​រាជធានី​ភ្នំពេញ បាន​ព្រមទាំង​អាច​ធ្វើ​ការ​ថែម​ម៉ោង ឬ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​។

គិត​ត្រឹម​ពេលនេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​១៩​ពិន្ទុ​ក្នុង​ដៃ​ច្រើនជាងគេ បើ​ធៀប​នឹង​សមាជិក​ទាំង​១៤​ក្រុម​។ ព្រះខ័ន​រាជ​ស្វាយរៀង​ប្រកួត​ឈ្នះ​៦​លើក​និង​ស្មើគ្នា​បាន​១​លើក ហើយ​ប្រកួត​បន្ទាប់​វិញ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ ទី​១៩ ខែឧសភា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្នុង​សប្ដាហ៍​ទី​៨​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114