ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Lazio បំបាក់​ក្រុម Atalanta២-០ ដើម្បី​លើក​ពាន​ក្នុងស្រុក Coppa Italia

២​គ្រាប់​តាម​ក្រោយ បានធ្វើ​ឲ្យ​ក្រុម Lazio​បំបាក់​ក្រុម Atalanta ២-០​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Coppa Italia ក្នុង​ទឹកដី Stadio Olimpico កាលពី​ថ្ងៃ​ពុធ​។

កីឡាករ​បម្រុង Sergej Milinkovic-Savic តែ​តបាល់​បញ្ចូល​ទី​ពី​ការទា​ត់បាល់​ជ្រុង នៅ​៨​នាទីចុងក្រោយ មុនពេល​គ្រាប់​បាល់​របស់​កីឡាករ Joaquin Correa នៅ​ម៉ោង​បញ្ចប់​ការប្រកួត សម្រេចបាន​ជ័យជំនះ​សម្រាប់​ក្រុម Lazio​។

វា​គឺជា​លើក​ទី​៧​ហើយ​ដែល​ក្រុម Lazio​បានឈ្នះ​ការប្រកួត​មួយ​នេះ ហើយ​និង​ជោគជ័យ​លើកដំបូង ចាប់តាំងពី​ឆ្នាំ​២០១៣​មក ក៏ដូចជា​បញ្ចប់​ការ​លើសលប់​របស់​ក្រុម Juventus​នៅ​ការប្រកួត Cup​ក្នុងស្រុក​មួយ​នេះ​។

ជ័យជំនះ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្រុម Lazio កក់​បាន​កៅអី​លេង​របស់ខ្លួន​នៅ​ដំណាក់កាល​ចែក​ពូ​ល Europa League​នា​រដូវ​កាល​ក្រោយ​ផងដែរ​។

លោក Simone Inzaghi គឺជា​គ្រូ​បង្វឹក​របស់​ក្រុម Lazio បាន​និយាយ​ប្រាប់​កាសែត Rai​ថា វា​គឺជា​ល្ងាច​ដ៏​អស្ចារ្យ​មួយ ជាមួយនឹង​ក្រុម​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​បំផុត​។

លោក​បន្ត​ថា យើង​មាន​នូវ​ការប្រកួត​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​យើង​ក៏​អបអរសាទរ​ក្រុម Atalanta ផងដែរ ដោយសារតែ​ពួកគេ​ប្រឹងប្រែង​លេង​ខ្លាំង​ណាស់ ដូចដែល​ពួកគេ​ធ្វើ​នៅ​ការប្រកួត Serie A​ហើយ​លើក​នេះ យើង​បានធ្វើ​ល្អ​ជាង និង​ធ្វើ​ឲ្យ​សំណាង​ធ្លាក់​មកលើ​ពួកយើង​។

ក្រុម Atalanta ដែល​ចង់​លើក​ពាន Coppa Italia ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​១៩៦៣​មក​នោះ មាននូវ​រឿងរ៉ាវ​ល្អ​នៅ​ក្នុង​រដូវ​កាល​បាល់ទាត់​អ៊ីតាលី ក្រោយ​ពួកគេ​រកបាន​កន្លែង​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ Champions League​ដោយសារតែ​ចំណាត់ថ្នាក់​របស់​ពួកគេ​នៅលើ​តារាង Serie A​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114