ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Ajax​ឈ្នះ​ជើងឯក​បាល់ទាត់​កំពូល​ហូ​ឡង់​ជា​លើក​ទី​៣៤​របស់ខ្លួន​ក្រោយ​បំបាក់​ក្រុម De Graafschap៤-១

​ក្រុម Ajax Amsterdam ដណ្តើមបាន​ជើងឯក​បាល់ទាត់​កំពូល​ហូ​ឡង់​ជា​លើក​ទី​៣៤​របស់ខ្លួន ជាមួយនឹង​ជ័យជំនះ​៤-១​លើ​ក្រុម De Graafschap កាលពី​ថ្ងៃ​ពុធ​។

ពួកគេ​បាន​បញ្ចប់​រដូវ​កាល​មាន​៣​ពិន្ទុ​នាំមុខ​ក្រុម PSV Eindhoven ដែល​បានឈ្នះ​ក្រុម​ភ្ញៀវ Heracles Almelo ៣-១​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​។

វា​គឺជា​ជើងឯក​លើកដំបូង​រប​ស់​ពួកគេ ចាប់តាំងពី​ឆ្នាំ​២០១៤​មក ហើយ​ពួកគេ​បញ្ចប់​ជើងឯក​២ ក្រោយពី​ឈ្នះ​ជើងឯក KNVB Cup កាលពី​ដើមខែ​នេះ​។

គួរ​ឲ្យ​ដឹង​ថា ក្រុម Ajax​បាន​លេង​ប្រទាក់ប្រទាញ​គ្នា​ជាមួយ​ក្រុម PSV កាលពី​ចុង​សប្តាហ៍​មុន ប៉ុន្តែ​ពួកគេ​បានធ្វើ​ឲ្យ​មានឱកាស​ថា ពួកគេ​នឹង​ឈ្នះ​ជើងឯក ពេលដែល​ពួកគេ​បាន​យកឈ្នះ​ក្រុម Utrecht ខណៈដែល​ក្រុម​ឡើង​ការពារ​ជើងឯក PSV បាន​ចាញ់​ការប្រកួត​នោះ​។

លទ្ធផល​បែបនេះ បានធ្វើ​ឲ្យ​ក្រុម Ajax​មានគុណ​សម្បត្តិ​៣​ពិន្ទុ បូក​បន្ថែមនឹង​ការខុស​គ្នា​ចំនួន​គ្រាប់​បាល់​រហូតដល់​ទៅ​១៤​គ្រាប់ មុន​ការប្រកួត​កាលពី​ថ្ងៃ​ពុធ​។

កីឡាករ Dusan Tadic រក​បាន​២​គ្រាប់​ម្នា​ក់ឯក ពេល​ប៉ះ​ជាមួយ​ក្រុម De Graafschap ខណៈដែល​ក្រុម Ajax បាន​និយាយ​លា​គ្នា​ជាមួយ​ខ្សែបម្រើ​ដ៏​សំខាន់ Frenkie de Jong ដែល​នឹង​ចូល​លេង​ជាមួយ​ក្លិប Barcelona ហើយ​និង​អាច​និយាយ​លា​ជាមួយនឹង​កីឡាករ​ជាច្រើន​ទៀត ដែល​កំពុងតែ​ទាមទារ បន្ទាប់ពី​យុទ្ធនាការ​ដ៏​អស្ចារ្យ​របស់​ក្រុម Ajax ពេលដែល​ពួកគេ​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League​។

ក្រុម Ajax​បញ្ចប់​រដូវ​កាល​នេះ មាន​៨៦​ពិន្ទុ និង​រកបាន​១១៩​គ្រាប់ ពី​៣៤​ប្រកួត ខណៈដែល​ក្រុម PSV មាន​៨៣​ពិន្ទុ ដើម្បី​ចូលរួម​លេង​ជាមួយ​ពួកគេ​នៅ Champions League​នា​រដូវ​កាល​ក្រោយ​៕