ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកលេង​ល្បែង​ស៊ីសង​អាប៉ោង​ខុសច្បាប់​ម្នាក់ ​ត្រូវ​បាន​ ​អាវុធហត្ថ​ស្រុក​ឃាត់ខ្លួន​

ឧ​ត្ត​រ​មានជ័យ​ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​០៦​នាក់ ដឹកនាំ​ដោយ ​លោក អនុសេនីយ៍ទោ ហុក ហុង ជំនួយការ អ.ហ​ ស្រុក​អន្លង់វែង ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​លេង​អាប៉ោង​)​ ​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​អំបិល ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ជា​លទ្ធផល មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ សឿន ជឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​និវត្តជន (​ពិការ​ជើង​) រស់នៅ​អូរ​អំបិល ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​។​

បច្ចុប្បន្ន កម្លាំង​ជំនាញ​អាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង​និង​អប់រំ​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114