ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅក្នុង​( រី​ស៊​ត សូលី​ទែ​រ​កំរើក​) ក្រុង​សៀមរាប​

​សៀមរាប ​៖ មាន​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​២៣​និង​៥០​នាទី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​ ស្ថិតនៅ​ភូមិ សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្ត​សៀមរាប ដោយសារ មាន​បុរស​ជនជាតិ ដា​ណឺ​ម៉ាក ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ចំណុច​បន្ទប់​លេខ ២០៣ រី​ស៊​ត សូលី​ទែ​រ​កំរើក​។ ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការស្លាប់​នេះ ​គឺ​មកពី​សំពាធ​ឈាម​ឡើង​គំហុក​បណ្តាល​ឲ្យ​គាំងបេះដូង​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា សព​ខាងលើ​មាន ឈ្មោះ THIESEN NIELS FREDERIK CHRISTOPHER ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ជនជាតិ ដា​ណឺ​ម៉ាក កាន់​លិខិតឆ្លងដែន​លេខ ២១០២៣៧៣៦៥ ជា​ភ្ញៀវ​ទេសចរណ៍​។ ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី១២ ខែឧសភា​ឆ្នាំ​២០១៩ ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ស្នាក់នៅ​រី​ស៊​ត​កើតហេតុ​ខាងលើ​។​

សមត្ថកិច្ច​បញ្ជាក់ថា ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ ​និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​សំពាធ​ឈាម​ឡើង​គំហុក​បណ្តាល​ឲ្យ​គាំងបេះដូង​។ ​សាកសព​កំពុង​រៀបចំ​បញ្ជូនទៅ​តម្កល់ទុក​បណ្ដោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុស្ស៊ី​)​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ​ និង​ស្ថានទូត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114