ព័ត៍មានទាន់​ហេតុការណ៏
Search

ច​ន ច័ន្ទ​លក្ខិណា ​៖ ​កុំ​យក​ជីវិត​លែងលះ​គ្នា​មក​ធ្វើជា​សត្រូវ

ភ្នំពេញ​ ៖ ​តារា​សម្តែង​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ទាប់ពី​មាន​ការ​រិះគន់​មួយ​ចំនួន​ពី​សំណាក់​មហាជន​ទាក់ទង​នឹង​ចំណង​ស្នេហា​បែកបាក់​ជាមួយ​អតីត​ស្វាមី ​លោក យុ​ត្ថា រ៉ា​ឆា​នី ខណៈដែល​ថ្មីៗ​នេះ ​លោក ហេង ឡុង ក៏បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​សារ​គាំទ្រ​លោក យុ​ត្ថា រ៉ា​ឆា​នី ផង​នោះ ​នាង​ក៏បាន​ចេញ​សារ​ប្រតិកម្ម ​និង​លើកឡើងថា​ កុំ​យក​ជីវិត​លែងលះ​គ្នា​មក​ធ្វើជា​សត្រូវ។

បើតាម​ការរៀបរាប់រ​បស់ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានលើកឡើង​ថា​ មក​ញ៉ាំ​ការ​រោង​ទី​២ ​ជួប​អតីត​ប្តី បច្ចុប្បន្ន​ជា​បងប្រុស​បង្កើត ចាំមើល​គេ​ថា​ម៉េច​ទៀត ?​។​ បើ​មិនដឹង​កុំ​ចេះតែ​ប៉ប៉ាច់ប៉ប៉ោច​រឿង​របស់​ពួក​ខ្ញុំ យក​ពេល​គិត​ពី​ផែនការ​គ្រួសារ​របស់​ខ្លួន​ឲ្យ​ប្រសើរ​ និង​រៀបចំ​ស្ថានភាព​កូនចៅ​ឲ្យ​មាន​អនាគត​ល្អ​ទៅ។ កុំ​យក​ជីវិត​លែងលះ​គ្នា​មក​ធ្វើជា​សត្រូវ។

តាមរយៈ​ខ្លឹមសារ​របស់​តារា​ស្រី ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​បង្ហាញ​ការគាំទ្រ​ និង​លើទឹក​ចិត្ត​តារា​ស្រី​រូប​នេះ​ផងដែរ។ ខណៈ​មាន​ខ្លះទៀត​បាន​និយាយថា​កុំ​ខ្វល់​នឹង​សម្តី​របស់​បុគ្គល​ដែល​អត់​ប្រយោជន៍​។​

គេ​នៅ​ចាំបាន​ថា​តារា​សម្តែង​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​ស្វាមី​ លោក យុ​ត្ថា រ៉ា​ឆា​នី បាន​ផ្តាច់​ទំនាក់ទំនង​ស្នេហា​ជា​ប្តី​ប្រពន្ធ​ជាមួយគ្នា​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ​មិនតែប៉ុណ្ណោះ ​លោក យុ​ត្ថា រ៉ា​ឆា​នី ក៏បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​វ័យ​ក្មេង​រហូត​មាន​កូន​ម្នាក់​ជា​ចំណងដៃ​ស្នេហា​មកដល់​បច្ចុប្បន្ន​ផង​ដែរ។

ដោយឡែក ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក្រោយ​ផ្តាច់​ស្នេហា​ជា​ប្តី​ប្រពន្ធ​ជាមួយ ​លោក ហេង ឡុង ហើយ​នោះ​ ពេលនេះ​ក៏​មាន​ជាប់​ចំណង​ស្នេហា​ជាមួយ​លោក​ហេង ឡុង ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114