ព័ត៍មានទាន់​ហេតុការណ៏
Search

រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា ជួយ​បង្កើត​មុខរបរ​បន្ថែម​ដល់​អតិថិជន​

អ្នកឈ្នះ​រង្វាន់​៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ឲ្យ​ដឹងថា រង្វាន់​ដ៏​សន្ធឹកសន្ធាប់​នេះ​ជួយ​ពួកគាត់​ក្នុងការ​ពង្រីក​មុខរប​រ​បន្ថែម​។

ជាក់ស្ដែង លោក អឿន ចំរើន អាជីវករ​លក់ដូរ​ស​ម្លៀ​ក​បំពាក់​នៅ​ខេត្តកណ្ដាល ឈ្នះ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​។

លោក ចំរើន ឲ្យ​ដឹងថា​៖ «​ប្រពន្ធ​ខ្ញុំ​ទិញ​ក្លាសេ​ទុក​ក្នុង​ទូទឹកកក​ឲ្យ​ជាប្រចាំ​។ ពេល​ត្រូវ​រង្វាន់​ជា​លុយ​ចំនួន​ច្រើន​បែបនេះ ខ្ញុំ​ភ្ញាក់​ផ្អើល​មែនទែន​។ លុយ​នេះ​នឹង​ជួយ​ខ្ញុំ​អាច​ទិញ​ខោអាវ​មក​បន្ថែម ដើម្បី​ពង្រី​ក​អាជីវកម្ម ពីព្រោះ​អ្វី​ខ្ញុំ​កំពុងតែ​ប៉ង​ព​ង្រី​ក​មុខរបរ​បន្ថែម​ផង​»​។

ស្រដៀង​គ្នា​ដែរ លោក ឆិត សារឿន កសិករ​ខេត្តសៀមរាប តែង​ពិសា​ស្រា​បៀរ​កម្ពុជា ពេល​សម្រាក​ពី​ការងារ បាន​ត្រូវ​រង្វាន់​៤០​លាន​រៀល​នេះដែរ​ពី​ស្រា​បៀរ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនដែល​នឹកនា​ដល់​រង្វាន់​អ្វី​ទេ​។ ចៃដន្យ​អ្វី​ថ្ងៃមួយ គាស់​មក​ឃើញ​លេខ​៤០​ធំៗ ក៏​ចាប់អារម្មណ៍ មើលទៅ​ឃើញថា​ត្រូវ​រង្វាន់​៤០​លាន​មែន​។ ថវិកា​បាន​ពី​ការ​ត្រូវ​រង្វាន់​នេះ​ នឹង​ឲ្យ​ទៅ​កូន ដើម្បី​បង្កើត​មុខរបរ​លក់ដូរ​ក្នុង​ផ្សារ​បន្ថែម ពីព្រោះ​កូន​ត្រូវការ​ជា​ចាំបាច់​»​។

មិន​ខុសគ្នា​ប៉ុន្មាន លោក វន់ ស្រេ​ន អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ឲ្យ​អតិថិជន សប្បាយចិត្ត​នៅ​ពេល​បាន​ឈ្នះ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​។

លោក​រៀបរាប់ថា ​៖ «​ខ្ញុំ​មិនទាន់​គិតថា ត្រូវធ្វើ​អ្វី​ជាមួយនឹង​ថវិកា​ហ្នឹង​ទេ ប៉ុន្តែ​ថវិកា​នេះ​នឹង​ជួយ​ផ្លាស់​ប្ដូរជីវិត​ខ្ញុំ ដែល​អាចធ្វើ​ឲ្យ​ខ្ញុំ​អាចបង្កើត​មុខរបរ​បន្ថែម​បាន​»​។​

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្ដល់​រង្វាន់​ជា​ទឹកប្រាក់ ៤​លាន​រៀល​ចំនួន​២០០០​រង្វាន់ និង​៤០​លាន​រៀល​១០០​រង្វាន់ ដល់​អតិថិជន​ដោយ​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114