ព័ត៍មានទាន់​ហេតុការណ៏
Search

យឹម តា​ស្រង់ ប្រកាស​ស្វែងរក​យុវជន​ពិការ សុ ផាន់​ណា ដែល​មាន​សមត្ថភាព​ច្រៀង​បាន​យ៉ាង​ពីរោះ

ភ្នំពេញ​ ៖​ ដោយ​មើល​ឃើញ​ពី​ការ​អាណិត​អាសូរ ​និង​ដើម្បី​ផ្តល់​ការងារ​ឲ្យ​ធ្វើ​ គ្រាន់​បាន​ចំណូល​ខ្លះ​ចិញ្ចឹម​ជីវិត​នោះ​ អតីត​អ្នកនិពន្ធ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ថោ​ន​ លោក យឹម តា​ស្រង់ ថ្មីៗ​នេះ​ បានប្រកាស​ស្វែងរក​ពី​ទីកន្លែង​រស់នៅ​និង​ព័ត៌មាន​របស់​បុរស​កម្សត់ ​ឈ្មោះ សុផាន់​ណា ដើម្បី​ផ្តល់​ការងារ​ជា​តារា​ចម្រៀង​អាជីព​ជាមួយ​ខ្លួន​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​កវីនិពន្ធ​ លោក យឹម តា​ស្រង់ បានប្រកាស​ឲ្យ​ដឹងថា ​លោក​ពិតជា​ចង់​ជួប​ និង​ផ្តល់​ការងារ​ឲ្យ​យុវជន សុ ផាន់​ណា ដើម្បី​រួមការ​ងារ​ជាមួយ​លោក​ពិតមែន​ ខណៈដែល​បច្ចុប្បន្ន​លោក​ក៏មាន​តារាចម្រៀង​ពិការភ្នែក​ម្នាក់​រួមការ​ងារ​ជាមួយ​ផង​នោះ​។​ ម្យ៉ាងទៀត​ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ បទ​ចម្រៀង​របស់​ជនពិកា​រ​ភ្នែក​ម្នាក់នេះ ​នឹងត្រូវ​បាន​បញ្ចេញ​ផ្សព្វផ្សាយ​ផ្លូវការ​ផង​ដែរ​។​

កវីនិពន្ធ​ល្បីឈ្មោះ​ លោក យឹម តា​ស្រង់ បាន​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​រប​ស់​បុរស​កម្សត់ សុផាន់​ណា ដោយ​លើកឡើងថា ​ជួយ​ផ្សាយដំណឹង​ផង ​ខ្ញុំ​ចង់​ជួយ​និពន្ធ​ចម្រៀង និង​រៀបចំ​គាត់​ធ្វើ​តារា​ចម្រៀង​អាជីព​។ ​ឲ្យ​គាត់​ទាក់ទង​មក​ខ្ញុំ​ដោយពេល​នេះ​ខ្ញុំ​កំពុងមាន​ជនពិការភ្នែក​ម្នាក់​ដែរ ​ត្រៀម​ចេញ​បទ​ចម្រៀង​។​

ជាមួយគ្នា​ នៃ​ការប្រកាស​ស្វែងរក​ពី​សំណាក់​អតីត​អ្នកនិពន្ធ​នៅ​ផលិតកម្ម​ថោ​ន​ លោក យឹម តា​ស្រង់ នេះ​ដែរ​ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​នាំគ្នា​បន្ត​ស៊ែរ​ចែករំលែក​នូវ​ដំណឹង​នេះ។ មិនតែប៉ុណ្ណោះ​ក៏​មាន​ខ្លះ​ទៀត​បានបង្ហាញ​ការគាំទ្រ ​និង​លើកសរសើរ​ពី​ទឹកចិត្ត​ល្អ​របស់​កវីនិពន្ធ​ចម្រៀង ​លោក យឹម តា​ស្រង់ ក្នុង​សកម្មភាព​ចេះ​ចែករំលែក​នូវ​ទឹកចិត្ត​ស្រលាញ់​ជូន​ដល់​យុវជន​ពិការ​ដែល​បុរស​កម្សត់ សុផាន់​ណា ផងដែរ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114