ព័ត៍មានទាន់​ហេតុការណ៏
Search

ឪពុក​រវល់​​​ផឹក​ស៊ី​ជាមួយ​មិត្តភក្ដិ ពឹង​ឲ្យ​អ្នកជិតខាង​ឌុប​កូនស្រី​អាយុ​៨​ឆ្នាំ ទៅផ្ទះ​ដូច​ឲ្យ​ដឹក​យក​ទៅ​រំលោភ

ភ្នំពេញ​ ៖​ បុរស​ជា​អ្នក​ប្រកប​របរ លាង​ម៉ូតូ​ម្នាក់​ ខណៈ​ឪពុក​ក្មេង​ស្រី​រងគ្រោះ​ពឹង​ឲ្យ​ឌុប​កូន​ទៅផ្ទះ​ព្រោះ​លោក​ឪពុក​កំពុងតែ​ឆ្ងាញ់​ស្រា​ជាមួយ​ពួកម៉ាក​ងើប​គូទ​មិន​រួច ​បែរជា​ថ្លើម​ដុះ​មមីស​ហ៊ាន​រំលោភ​ក្មេងស្រី​រងគ្រោះ​អាយុ​៨​ឆ្នាំ​រហូត​ហូរ​ឈាម​ពីរ​ថ្ងៃ​មិន​ឈប់ ​ក៏​ដឹង​ដល់​ម៉ែ ឪ ​​ឈាន​ដល់​ការ​ចាប់​​​ឃាត់ខ្លួន​ជនល្មើស​តែម្ដង។

ការ​ចាប់​​​ខ្លួន​ធ្វើឡើង កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​បន្ទប់​ផ្ទះជួល ផ្លូវ​បេតុង ក្រុម​៧ ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍សែន​ជ័យ បន្ទាប់ពី​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ លើ​ក្មេង​ស្រី​ជា​អនីតិជន កាលពី​វេលា​ម៉ោង​យប់ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល ចំណុច​ក្នុងភូមិ​អូ​ដឹ​ម ខណៈ​ដែល​ឪពុកម្តាយ​មិន​នៅផ្ទះ។

ជនសង្ស័យ​ឈ្មោះ ស៊ក សេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ លាង​ម៉ូតូ ស្នាក់នៅ​ផ្ទះ​ជួល​ក្រុម​៧ ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ដូង​វាល ឃុំ ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង មាន​ប្រពន្ធ មានកូន​ស្រី​ម្នាក់។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ន ដ ន អាយុ​៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅក្នុង​បន្ទុកគ្រួសា​រ នៅ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

តាម​ការបំភ្លឺ ពី​ម្តាយ​ក្មេងរងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១២​ថ្ងៃទី​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​ឃើញ​ទឹកមុខ​កូន ស្រងូតស្រងាត់ ងឿងឆ្ងល់ នាំ​កូនស្រី​ងូតទឹក ស្រាប់តែ​ឃើញ​ប្រដាប់ភេទ​កូនស្រី ហូរឈាម ដោយ​សង្ស័យ ក៏​សួរនាំ តែ​កូន​មិន​ប្រាប់ រហូតដល់​បងស្រី​ម្នាក់ទៀត ត្រូវជា​អ៊ំ​ស្រី​របស់​ក្មេងរងគ្រោះ លួងលោម​សាកសួរ ទើប ក្មេងរងគ្រោះ និយាយប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ស៊ក សេង ចាប់រំលោភ​សេពសន្ថវៈ ​ដោយ​យក​ម្រាមដៃ​លូក​ខ្វេះ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា នេះ ក៏​រត់​ទៅ​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​តែម្តង។

តាម​សម្តី​ឪពុក​ក្មេងស្រី បាន​ឲ្យ​ដឹងថា គាត់​ក៏​មិន​នឹកស្មាន​ដល់​មានរឿង​ដល់​ថ្នាក់​នេះដែរ ដោយ​ស្នាក់​នៅក្បែរ​ខាង​គ្នា ទុកចិត្ត នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​ ប្រពន្ធ​ជាប់រវល់​ធ្វើការ ខ្លួន​ជួបជុំ​មិត្ត​ភក្ដិ​ផឹក​ស៊ី​ក្នុងភូមិ ហើយ​បាន​ពឹង​ជនសង្ស័យ ​​​​ឌុប​កូនស្រី​ខ្លួន មក​យក​នំ​នៅ​កន្លែង​ខ្លួន​ផឹក ហើយ​ឲ្យ​ឌុប​វិលត្រឡប់​ទៅផ្ទះ​វិញ មិន​នឹកស្មាន​ដល់ មិន​ចាប់អារម្មណ៍ រហូតដល់​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ទើប​បែកធ្លាយ​រឿង ហួសចិត្ត​បែបនេះ។

ជនសង្ស័យ ក្រោយពី​សមត្ថកិច្ច​ចាប់ខ្លួន​ ​ឆ្លើយ​ថា ​មិនបាន​ស៊ី​ជម្រៅ​ទេ​​ បាន​ត្រឹមតែ​ស្ទាប តែ​ទោះជា​យ៉ាងណាក្តី ក្មេងស្រី បាន​ចង្អុលមុខ​ហើយ ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​មែន។

ក្មេងស្រី​ស្ថិត ក្នុង​សភាព ហូរឈាម​រហូត ក្រោយពី សមត្ថកិច្ច​សាកសួរ ទទួល​បណ្តឹង​ហើយ ទើប​ឲ្យ​អាណាព្យាបាល ឪពុក ម្តាយ​នាំ ទៅ​មន្ទីរពេទ្យបង្អែក​ក្រុងភ្នំពេញ ដើម្បី​សម្រាក​ព្យាបាល។ ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ អនុវត្ត​បន្ត​តាម​នីតិវិធី៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114