ព័ត៍មានទាន់​ហេតុការណ៏
Search

លោក វេ​ង​សាខុន អញ្ជើញ​ចុះមក​ពិនិត្យ​ស្ថានីយ​បណ្តុះ​កូនឈើ នៅ​ស្រុក​ព្រៃឈ តំបន់​ក្បាលហុង​ទឹកឆា ខេត្តកំពង់ចាម

ភ្នំពេញ​ ៖ លោក វេ​ង​សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពី​ថ្ងៃ​ទី​១៧ ឧសភា បាន អញ្ជើញ​ចុះមក​ពិនិត្យ​ស្ថានីយ​បណ្តុះ​កូនឈើ នៅ​ស្រុក​ព្រៃឈរ តំបន់​ក្បាលហុង​ទឹកឆា ខេត្តកំពង់ចាម គ្របដណ្តប់​ដោយ​ឈើ​ម៉ៃសាក់​ដាំ​ក្នុង​ឆ្នាំ ១៩៩៧ និង​សួន​អាពាហ៍ពិពាហ៍​ ដែល​មាន​ដាំ​ឈើ​បេង ធ្នុង និង​ក្រញូង​។

លោក​កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ស្ថានីយ​នេះ​មាន​ផ្ទៃដី​ចំនួន ៦៨​ហិត​តា គ្រប​ដណ្តប់​ដោយ​ឈើ​ម៉ៃសាក់​ដាំ​ក្នុង​ឆ្នាំ ១៩៩៧ និង​សួន​អាពាហ៍ពិពាហ៍​ដែលមាន​ដាំ​ឈើ​បេង ធ្នុង និង​ក្រញូង ដែល​កំពុងធ្វើការ​គ្រប់គ្រង និង​អភិរក្ស​ដោយ​មន្ត្រីសង្កាត់ ផ្នែក និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​។

បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ទូទៅ​របស់​ស្ថានីយ​រួចមក លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​ខិតខំ​ប្រឹងប្រែង និង​ស្មារតី​ទទួលខុសត្រូវ​របស់រ​ដ្ឋ​បាល​ព្រៃឈើ ជាពិសេស​មន្ត្រី​ប្រចាំការ នៅក្នុង​ស្ថានីយ​តែម្តង​។ ព្រម​ជា​មួយ​គ្នា​នេះ លោក​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ១. ត្រូវ​យកចិត្តទុកដាក់​មើល​ថែរក្សា និង​អភិរក្ស​តំបន់​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​ដើម្បី​រក្សា​ព្រៃ និង​ប្រភព​ទឹក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ជាពិសេស​សម្រាប់​កសិករ​ប្រកប​របរ​កសិកម្ម​។ ២. ត្រូវ​រៀបចំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល និង​សួន​បណ្តុះ​កូនឈើ​ឲ្យ​មាន​សកម្មភាព​ឡើងវិញ ប្រយោជន៍​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ បង្កើត​ប្រភព​ចំណូល​សម្រាប់​បម្រើ​ឲ្យ​សេចក្តី​ត្រូវការ​ក្នុង​ស្ថានីយ និង​ប្រែក្លាយ​តំបន់​នេះ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​នា​ថ្ងៃ​អនាគត​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114