ព័ត៍មានទាន់​ហេតុការណ៏
Search

ហ្គេម PUBG Mobile នឹង​សុំឱ្យ​អ្នកលេង​ក្មេងៗ​ផ្អាក​មួយ​ភ្លែត​ក្នុងពេល​កំពុង​លេង​

ការ Update ថ្មី​របស់​ហ្គេម​PUBG Mobile លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង Android និង iOS សម្រាប់​វគ្គ​លំពែង Battle Royale បាន​រម្លឹក​អ្នកលេង​ដែលមាន​អាយុ​ក្រោយ​១៨​ឆ្នាំ​ឱ្យ​កំណត់ពេល​លេង​របស់ខ្លួន​។​

រយៈពេល​១​សប្ដាហ៍​ក្រោយ​ដក​ហ្គេម PUBG Mobile ចេញពី​ប្រទេស​ចិន និង​បានដាក់​ជំនួស​មកវិញ​នូវ​ហ្គេម​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ឈ្មោះថា Game for Peace រួចមក ក្រុមហ៊ុន​Tencent​បាន​ដាក់ចេញ​ប្រព័ន្ធគ្រប់គ្រង​ការលេង​សម្រាប់​ហ្គេម​ប្រភេទ Action របស់ខ្លួន​។​

សម្រាប់​អ្នកលេង​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ​នឹងត្រូវ​បង្ហាញ​ការជូនដំណឹង​មួយពេល​ចាប់ផ្ដើម​លេង​ហ្គេម​នេះ​តែម្ដង​។ ការជូនដំណឹង​ដែល​ផុស​ឡើង​មកនេះ​នឹង​រម្លឹក​ពួកគេ​ឱ្យ​ផ្អាក​ការលេង​មួយរយៈ​ក្នុង​ពេលវេលា ឬ​វគ្គ​ណាមួយ​ជាក់លាក់​។​

អ្នកគ្រប់គ្រង Game របស់​ក្រុមហ៊ុន Tencent លោក Vincent Wang បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​ក្រុមការងារ​របស់​យើង​ចង់​ធានាថា​ក្រុម​សហគមន៍​របស់​យើង​នឹង​ទទួលបាន​ជម្រើស​ដែល​បាន​ណែនាំ ពេល​ចូល​លេង​ហ្គេម PUBG Mobile តែម្ដង​” លោក​បាន​សង្កត់ធ្ងន់ថា​នេះ​ជា​ជំហាន​សកម្ម​មួយ​ដើម្បី​ធានាថា​អ្នកលេង​រាប់លាន​នាក់​ទូទាំង​ពិភពលោក​អាច​បន្ត​រីករាយ​នឹង​ការលេង​ហ្គេម PUBG Mobile ដោយ​អារម្មណ៍​នឹងន​។​

គួរ​បញ្ជាក់ថា ក្រុមហ៊ុន Tencent បាន​ដក​ហ្គេម PUBG Mobile ចេញពី​ប្រទេស​ចិន​ហើយ បន្ទាប់ពី​មិនអាច​ឱ្យ​អាជ្ញាធរ​ជឿជាក់ថា​ហ្គេម​មួយ​នេះ​ស័ក្ដិសម​នឹង​ទទួលបាន​អាជ្ញាប័ណ្ណ ទើបត្រូវ​ជំនួស​មកវិញ​ដោយ​ហ្គេម​ដែលមាន​ជម្រើស​ស្រដៀង​គ្នា គឺ Game for Peace៕ REUTERS
​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114