ព័ត៍មានទាន់​ហេតុការណ៏
Search

​សេចក្តីរាយការណ៍​៖ លោក Sylvinho ទទួលបាន​ការតែងតាំង​ជា​គ្រូបង្វឹក​របស់​ក្រុម Lyon

​ក្លិប Olympique Lyonnais បាន​យល់ព្រម​នឹង​កិច្ចព្រមព្រៀង​មួយ​ដើម្បី​តែងតាំង​លោក Sylvinho ជា​គ្រូបង្វឹក​បន្ទាប់​របស់​ពួកគេ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​នៅក្នុង​ប្រទេស​បារាំង។

អតីត​កីឡាករ​របស់​ក្រុម Barcelona​និង​ក្រុម Arsenal​ម្នាក់នេះ ត្រូវបាន​គេ​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ក្រោម​អាយុ​២៣​ឆ្នាំ​សម្រាប់​ព្រឹ​ត្ត​ការណ៍ Tokyo Olympics 2020​កាលពី​ខែមេសា​កន្លងទៅ​។

ទោះបីជា​យ៉ាង​នេះ​ក៏ដោយ កាសែត L’Equipe បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា គ្រូ​បង្វឹក​វ័យ​៤៥​ឆ្នាំ​ម្នាក់នេះ ត្រូវបាន​គេ​ដោះលែង​រួចទៅហើយ​ពី​ការងារ​របស់​លោក​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ហើយ​និង​បន្តវេន​ពី​លោក Bruno Genesio ក្នុងការ​ដឹកនាំ​ក្រុម​នៅ​ក្របខណ្ឌ Ligue 1 មួយ​នេះ​។

សូម​បញ្ជាក់​ថា លោក Genesio នឹងត្រូវ​ចាកចេញ​ពី​ក្លិប Lyon​នា​ដំណាច់​រដូវ​កាល​នេះ ក្រោយ​ចំណាយពេល​៣​រដូវ​កាល​កន្លះ​នៅ​គ្រប់គ្រង​ក្រុម​មួយ​នេះ ហើយ​កាសែត L’Equipe បាន​រាយការណ៍​ថា លោក Sylvinho ច្បាស់​ជា​ត្រូវ​ជំនួស​តំណែង​របស់គាត់ ក្រោយ​យល់ព្រម​នឹង​ល័​ក្ខ​ន្តិ​កៈ​កាលពី​ថ្ងៃ​សុក្រ​។

លោក Sylvinho មិន​ធ្លាប់​ដែល​មាន​បទពិសោធន៍​ដឹកនាំ​ក្លិប​នោះទេ ប៉ុន្តែ​លោក​ធ្លាប់ជា​គ្រូបង្វឹក​ជំនួយការ​នៅ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ក្លិប Inter Milan និង​ក្លិប Corinthians ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114