ព័ត៍មានទាន់​ហេតុការណ៏
Search

​អ្នក​ប្រដាល់ Dominic Breazeale មានប្រៀប​លើ​ទម្ងន់​ធ្ងន់​ជាង​សម្រាប់​ការប្រកួត​ជាមួយ Deontay Wilder

​អ្នក​ប្រដាល់​ទម្ងន់​យក្ស Dominic Breazeale មានប្រៀប​លើ​ទម្ងន់​ធ្ងន់​ជាង​នៅ​ការប្រកួត​របស់គាត់​ជាមួយ​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក WBC​កីឡារ Deontay Wilder នៅលើ​សង្វៀន Brooklyn’s Barclays Center នៅ​យប់​ថ្ងៃ​សៅរ៍​។

អំឡុង​ការ​ថ្លឹង​ទម្ងន់​កាលពី​ថ្ងៃ​សុក្រ កីឡាករ Breazeale មាន​ទម្ងន់​១១៥.៧៧​គ​.​ក ខណៈពេលដែល​គាត់​នឹងត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ដែល​មិន​ធ្លាប់មាន​ប្រវត្តិ​ចាញ់ Wilder ពោលគឺ​គាត់​មាន​ទម្ងន់​ធ្ងន់​ជាង​គូប្រកួត​ម្នាក់នេះ​រហូតដល់​ទៅ​១៤.៥​គ​.​ក​។

ទោះបីជា​យ៉ាងណាក៏ដោយ ទង្ង​ន់​របស់ Wilder​លើក​នេះ គឺ​ធ្ងន់​ជាង​ពេលដែល​គាត់​ជួប​ជាមួយ​កីឡាករ Tyson Fury នៅ​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេស កាលពី​ខែធ្នូ​មុន ដល់​ទៅជិត​៥​គ​.​ក​។​
​កីឡាករ Wilder​និង Breazeale មិនបាន​ជួប​ឧប្បត្តិហេតុ​ណាមួយ​ឡើយ អំឡុង​ការ​ថ្លឹង​ទម្ងន់​របស់​ពួកគេ​កាលពី​ថ្ងៃ​សុក្រ ដែល​បាន​ធ្វើឡើង​នៅឯ​មជ្ឈមណ្ឌល Long Island University Athletic Center ។​
​កីឡាករ Wilder​ដែលមាន​ប្រវត្តិ​ឈ្នះ​៤០​លើក មិនដែល​ចាញ់ និង​ស្មើ​១​លើក​ជាមួយ Fury ហើយ​និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​៣៩​លើក​នោះ ត្រូវបាន​គេ​ជឿថា នឹង​អាច​ការពារ​បាន​ជើងឯក​របស់គាត់ ជាមួយ​គូប្រកួត ដែលមាន​ប្រវត្តិ​ឈ្នះ​គេ​២០​លើក ចាញ់​១​លើក និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​បាន​១៨​លើក​។

កីឡាករ Wilder បាន​និយាយ​ពី Breazeale ជីវិត​របស់គាត់​ដាក់​សម្រាប់​ការប្រកួត​មួយ​នេះ ហើយ​លោក​ពិតជា​ចង់​មានន័យ​លើ​ជីវិត​របស់គាត់​មែន​។ លោក​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​រក្សា​កំណត់ត្រា​ប្រកួត​របស់លោក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114