ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ជនសង្ស័យ​២​នាក់​ពាន់​ព័ន្ធ​បទល្មើស​គ្រឿងញៀន​

រតនគីរី ៖ ជនសង្ស័យ​២​នាក់ ត្រូវ​នគរបាល​ខេត្ត​រតនគីរី ឃាត់ខ្លួន ពាន់​ព័ន្ធ​បទល្មើស​គ្រឿងញៀន។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០និង​០០​នាទី ដោយមាន​បញ្ជា​ផ្ទាល់​ពី​លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការ​រង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ពី លោក ជា ពេជ្រ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី រក្សាទុក​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច បន្ទុប​ជួល​របស់​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ជ្រី សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០២​មុខសញ្ញា ពាន់​ព័ន្ធ​បទល្មើស​គ្រឿងញៀន។

ជនសង្ស័យ ទាំង ២​នាក់ ១.​ឈ្មោះ​ឆែម ដា​រ៉ូ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ២.​ឈ្មោះ​ព្រីង រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង ២​នាក់ បានធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន (+) ។ វត្ថុតាង​ចាប់យក រួមមាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០៦​កញ្ចប់ ទម្ងន់ ៩៦.៩៥​ក្រាម​ទាំង​សំបក​ថង់ ​ជញ្ជីង​ថ្លឹង​ថ្នាំញៀន ០១​គ្រឿង ថង់​ច្រក​ថ្នាំញៀន​មួយចំនួន សម្ភារៈ​សេព​ថ្នាំញៀន​មួយចំនួន។

ប​ច្ចុ​ប្ប​ន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​ឃាត់ និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូនទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114