ព័ត៍មានទាន់​ហេតុការណ៏
Search

លួច​ម៉ូតូ​មិនបាន​សម្រេច​ ត្រូវ​សមត្ថកិច្ច​បំពាក់​ខ្នោះ​ជូន

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​តែ​មិនបាន​សម្រេច ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​ជូន។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​ប្រហែល ២០និង៤៤នាទី កម្លាំង​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ម្នាក់​ក្នុង​បទល្មើស​ជាក់ស្តែង នៅ​ចំណុច​ស្តុ​បណត​ប្រ៊ី​ដ ផ្លូវ​លេខ​២០០៤ កែង​ផ្លូវ​លេខ​១០១៩ សង្កាត់ អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពីបទ អំពើ​លួច យក​ម៉ូតូ ១​គ្រឿង ម៉ាក ស៊ុយ​ហ្សុ​យ​គី និ​ច ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១H ៣៨៣៥ មិនបាន​សម្រេច ) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១២៥A ផ្លូវ​បុរី​ភ្នំពេញ​ថ្មី ភូមិ​អ័​រ​គី​ដេ សង្កាត់​អូ​r​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ឈ្មោះ ជីន ច​ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក ស្នាក់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ វត្ថុតាង​ចាប់យក ម៉ូតូ ម៉ាក អាយ​ខុន ពណ៌​ស​ផ្កាឈូក ឆ្នាំ​ផលិត ២០១០ ពាក់​ស្លាក​លេខ កំពត​១C ៥៤៨០។

បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114