ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ជនជាតិ​ចិន ​បើក​រថយន្ត​រ៉ែ​ង​រ៉ូ​វ័រ​បុក​ស្លាក​សញ្ញា​ចរាចរ និង​ចិញ្ចើម​ផ្លូវ រួច​ក្រឡាប់​ច្រើន​ត្រឡប់​បណ្តាល​ឲ្យ​របួស

ភ្នំពេញ​ ៖​ រថយន្ត​ម៉ាក​រ៉ែ​ង​រ៉ូ​វ័រ​មួយ​គ្រឿង​ដែល​បើកបរ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​សង្ស័យ​ស្រវឹង​ធ្លាក់ភ្នែក​បាន​បើក​បោះពួយ​យ៉ាង​លឿន​ហោះ​ឡើង​ទៅ​បុក​ស្លាក​សញ្ញា​ចរាចរ និង​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ជាច្រើន​ជុំ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​នោះបាន​ឲ្យ​ដឹង​ថា ​នៅវេលា​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក RANG ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-1688 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន មិន​ស្គាល់​អត្តសញ្ញាណ​មិន​ដឹង​ចេញពី​ផឹកស៊ី​នៅ​កន្លែង​នោះ​ទេ​ ដោយ​បើក​បោះពួយ​យ៉ាង​លឿន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០​ ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត ទៅ​បុក​ស្លាក​សញ្ញា​ចរាចរ​បាក់​អស់​១​ដើម និង​បុក​ចិញ្ចើម​ខឿន​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ជាច្រើន​ជុំ​បណ្តាល​ឲ្យ​បុរស​ជនជាតិ​ចិន​រូបនោះ​ត្រូវ​រង​របួស​ហើយ​ត្រូវបាន​គេ​ហៅ​រថយន្ត​សង្គ្រោះ មក​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114