ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទះ​៨​ខ្នង ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង

រតនគិរី ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ប៉ុន្តែ​ពុំមាន​មនុស្សណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ គ្រាន់តែ​បាត់បង់​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​។​

ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​បានកើត​ឡើង​នៅវេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ​ ស្ថិតនៅ​ក្នុងភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្ដូង​មាស​។​

​អធិការ​នគរបាល​ស្រុក​អណ្តូង​មាស​លោក សោម ចាន់ណា​រ៉ា​បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៨​ឧសភា​នេះ ថា ​ផ្ទះ​ប្រជាពលរដ្ឋ​៨​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង គឺ​ផ្តើម​ចេញ​ដោយ​ទុស្សេ​ឆ្លង​ចរន្តអគ្គិសនី​ពី​ផ្ទះ​ពេទ្យ លី។

លោក​អធិការ​បាន​បន្តទៀតថា ក្នុង​ការ​ពន្លត់​អគ្គិភ័យ​នោះ ​កម្លាំង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​២​គ្រឿង គឺ​រថយន្ត​ស្រុក​អណ្ដូង​មាស​១​គ្រឿង​និង​រថយន្ត​ស្រុក​បរ​កែវ​១​គ្រឿង ក្នុងនោះដែរ បាន​ប្រើ​ទឹក​អស់​ចំនួន​១១ រថយន្ត ​ហើយ​បន្តទៅ​បូមទឹក​នៅ​ទន្លេ​សេសា​ន្ត​ថែមទៀត ដើម្បី​ទប់​ទល់​នឹង​អគ្គិភ័យ ជា​អកុសល​បាន​ឆាបឆេះ​អស់​ទៅហើយ ខណៈ​នោះ​ខ្លាច​បន្ត​រាលដាល​ឆេះ​ដល់ផ្ទះ​អ្នកដទៃ​បន្ថែមទៀត​។​

​ការឆាបឆេះ​ផ្ទះ​ចំនួន​៨​ខ្នង​ខាងលើ​នោះដែរ សមត្ថកិច្ច​មិនទាន់​បានដឹង​ពី​តួលេខ​នៅឡើយ​ទេ រង់ចាំ​ព្រឹកស្អែក​បានដឹង​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114