ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​សង្ស័យ​ម្នាក់ ​និង​វត្ថុតាង​គ្រឿងញៀន​ជាង​៣​គីឡូក្រាម ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ខណ្ឌ​សែន​សុខ

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ រឹបអូស​វត្ថុតាង​គ្រឿងញៀន​ជាង ៣​គីឡូក្រាម។​

សមត្ថកិច្ច​ប្រាប់​អោយដឹងថា ដោយ​អនុវត្តតាម​បញ្ជា​ដឹកនាំ របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការរង​នគរបាលជាតិ និង លោក​ឧ​ត្ត​ម​សេនីយ៍ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​បញ្ជា​កម្លាំង​ជំនាញ (​ក​៥) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ ដោយមាន​ការសម្របសម្រួល​ពី​លោក សេង គីម​ឡាក់ ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម នៅ​ចំណុច តាម​ផ្លូវលំ ស្ថិតក្នុង​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែ ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤​និង​៤៥​នាទី។

នៅក្នុង​រង្វង់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ ចើ​យ មុន្នី ភេទ​ប្រុស កើត​ឆ្នាំ ១៩៨៦ រឹបអូស​វត្ថុតាង សារធាតុ​ញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) 3009.76g ម៉ូតូ ១​គ្រឿង និង ទូរស័ព្ទដៃ ១​គ្រឿង។

ជនសង្ស័យ និង​វត្ថុតាង​ទាំងអស់ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន និង​រក្សាទុក​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែមទៀត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114