ព័ត៍មានទាន់​ហេតុការណ៏
Search

មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​គណៈប្រតិភូ​ ត្រូវ​បានទទួល​បដិសណ្ឋារកិច្ច និង​ធ្វើ​ទស្សនកិច្ច​តាម​បណ្ដា​អង្គភាព​កងទ័ព​ប្រជាជន​វៀតណាម​សំខាន់ៗ​

ក្រោយពី​បាន​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ កងទ័ព​ប្រជាជន​វៀតណាម​រួចមក គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងទ័ពជើងគោក​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ធ្វើ​ទស្សនកិច្ច​នៅតាម​បណ្ដា​អង្គភាព​កងទ័ព​ប្រជាជន​វៀតណាម​សំខាន់ៗ​។​

​នៅ​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ​២០១៩ ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​នៃ​បញ្ជាការដ្ឋាន​កងទ័ព ជើងគោក​កម្ពុជា ត្រូវ​បានទទួល​បដិសណ្ឋារកិច្ច និង​ធ្វើ​ទស្សនកិច្ច​សាលា​នាយទាហាន​កងទ័ពជើងគោក​ទី ១​នៃ​ក្រសួង​ការពារ​ប្រទេស សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ បន្ទាប់មក នៅ​ថ្ងៃ​ដដែល​នោះដែរ​ ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា ធ្វើ​ទស្សនកិច្ច​វិទ្យាស្ថាន​ការពារ​ព្រំដែន នៃ​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​។​

ក្នុង​ឱកាស​នោះ មេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព ជើងគោក បាន​ជួប​សំណេះសំណាល ជាមួយនឹង​សិក្ខាកាម​យោធា​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីនោះ​ផងដែរ​។​

​នៅ​នៅ​ថ្ងៃ​ដដែល​នោះ ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា ក៏បាន​ធ្វើ​ទស្សនកិច្ច​ទីបញ្ជាការ​វរ​សេនា​ធំ លេខ ១០២ នៃ​កងពលធំ​លេខ ៣០៨ ផងដែរ​។​

​សកម្មភាព​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ទាំងនេះ បានបង្ហាញ​ឱ្យឃើញ​ពី​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី នៃ​កងទ័ព​ប្រទេស​ពីរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114