ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រឡាប់​រថយន្ត ស្លាប់​ជនជាតិ​ជនជាតិ​ចិន​ម្នា​ក់​នៅ​កោះកុង

កោះកុង ៖ ជនជាតិ​ចិន​ម្នា​ក់ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៩និង១៥​នាទី​ព្រឹក នា​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩ ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១០១ -១០២ ក្នុងភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង​។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​ម៉ាក​ស៊ើប​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-8704 បើកបរ​ដោយ​ឈ្មោះ ឆុង ឈី​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ KJ 0237658 បាន​ក្រឡាប់​ដោយ​ខ្លួនឯង​ត្រង់ចំណុច​កើតហេតុ​ខាងលើ​បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​នៅនឹងកន្លែង និង​អ្នករួមដំណើរ​ឈ្មោះ សាលី ឈុ​ង ភេទ​ស្រី អាយុ ៥៥ ឆ្នាំ ជនជាតិ​ថៃ ត្រូវជា​ភរិយា រង​របួស​ស្រាល។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជនរងគ្រោះ​អោយ​ភរិយា​យក​ទៅ​រក្សាទុក​នៅ​ស្ថានទូត​ចិន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114