ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​បំផ្ទុះ​គ្រាប់បែក​វាយប្រហារ​រថ​យន្ត​ក្រុង​ទេសចរណ៍​ក្នុងប្រទេស អេ​ហ្ស៊ី​ប​

កាលពី​ថ្ងៃអាទិត្យ ការ​បំផ្ទុះ​គ្រាប់បែក​មួយ​ បាន​វាយប្រហារ​រថយន្ដក្រុង​ទេសចរណ៍​មួយគ្រឿង​នៅ​ជិត​ប្រាសាទ​ពីរ៉ាមីដ​របស់​ប្រទេស​អេ​ហ្ស៊ី​ប ​ដោយ​បានធ្វើ​ឲ្យ​របួស​ដល់​មនុស្ស​មួយចំនួន​ដោយ​រួមទាំង​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ផងដែរ​។ នេះ​គឺជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​ចំពោះ​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ប្រទេស​នេះ​។​

ប្រភព​វេជ្ជសាស្ត្រ​និង​សន្តិសុខ​បាន​និយាយថា គ្រាប់បែក​តាម​ដងផ្លូវ​បាន​ផ្ទុះ​នៅពេល​រថយន្តក្រុង​កំពុងធ្វើដំណើរ​ក្នុង​ទីក្រុង Giza ហើយក៏​បាន​បង្ក​របួស​ដល់​ជនជាតិ​អេ​ហ្ស៊ី​ប​នៅក្នុង​រថយន្ត​ក្បែរ​នោះ​ផងដែរ​។​

ប្រភព​សន្តិសុខ​និង​វេជ្ជសាស្ត្រ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​បាន​និយាយថា មនុស្ស​ចំនួន​១៧​នាក់​បានរ​ងរ​បួ​សប៉ុ​ន្តែ​មិនបាន​ប្រាប់​ពី​សញ្ជាតិ​របស់​ពួកគេ​ទេ​។ គ្មាន​ការស្លាប់​ត្រូវបាន​គេ​រាយការណ៍​ឡើយ​។​

ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការផ្ទុះ​រថយន្តក្រុង​” បានធ្វើ​ឲ្យ​រងគ្រោះ​ដល់​ពលរដ្ឋ​របស់ខ្លួន​៣​នាក់​ក្នុងចំណោម​២៨​នាក់​ដែលជា​ផ្នែក​មួយ​នៃ​ក្រុម​ទេសចរ​។​

សេចក្តីថ្លែងការណ៍​ពី​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​បាន​និយាយថា ពួកគេ​នឹង​បន្ត​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​ខណៈដែល​អ្នកផ្សេង​ទៀត​នឹង​ត្រលប់​ទៅផ្ទះ​វិញ​នៅ​ថ្ងៃ​ចន្ទ​។​

ប្រភព​សន្តិសុខ​បាន​និយាយថា “​ឧបករណ៍​មួយ​បាន​ផ្ទុះ​និង​កម្ទេច​បង្អួច​រថយន្ត​មួយគ្រឿង​ដែល​ដឹក​មនុស្ស​ចំនួន​២៥​នាក់​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​និង​រថយន្ត​ឯកជន​មួយគ្រឿង​ដែល​ដឹក​ជនជាតិ​អេ​ហ្ស៊ី​ប​ចំនួន​៤​នាក់​”​។​

ឧបទ្ទវហេតុ​ថ្ងៃអាទិត្យ​បាន​កើតឡើង​បន្ទាប់ពី​អ្នកទេសចរ​វៀតណាម​៣​នាក់​និង​មគ្គុទេសក៍​អេ​ហ្ស៊ី​បរ​បស់​ពួកគេ​ត្រូវបាន​សម្លាប់​នៅពេល​គ្រាប់បែក​តាម​ដងផ្លូវ​មួយ​គ្រាប់​បាន​វាយប្រហារ​រថយន្តក្រុង​របស់​ពួកគេ​ខណៈ​កំពុងធ្វើដំណើរ​ជិត​ប្រាសាទ​ពីរ៉ាមីដ​នៅ​ខាងក្រៅ​ទីក្រុង​គែរ​កាលពី​ខែធ្នូ​។​

វា​ក៏មាន​រយៈពេល​ជាង​មួយខែ​ផងដែរ​មុន​ការចាប់ផ្តើម​នៃ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់ African Cup of Nations ដែល​ប្រទេស​អេ​ហ្ស៊ី​ប​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114