ព័ត៍មានទាន់​ហេតុការណ៏
Search

ឋានព្រះឥន្ទ សម្រុកដាំដូងក្រអូបទ្រង់ទ្រាយធំក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់ ​៖ នេះ​ពុំ​មិនមែន​មានតែ​នៅ​ខេត្តសៀមរាប​ក្នុងស្រុក​ស្រីស្នំ​នោះទេ​ ដែល​សម្រុក​ដាំ​កូន​ដូងក្រអូប នៅ​ខេត្តពោធិ៍សាត់​ពោលគឺ​ក្នុងស្រុក​ក្រគរ​ឯណោះ​វិញ ​ក៏ត្រូវ​ប្រភព​បង្ហើប​ថា​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ដែល​បាន​បើក​គម្រោង​ឋាន​ព្រះឥន្ទ សម្រុក​ដាំ​ចម្ការ​ដូងក្រអូប​រាប់សិប​ហិកតារ​នៅ​ដើមរដូវ​វស្សា​នេះ​ផងដែរ​។​

បើតាម​ប្រភព​ពី​តំណាង​ក្រុមហ៊ុន​បាន​អះអាង​ថា ដោយសារតែ​ដើម​រដូវ​ភ្លៀង​ផ្ដល់​ភាព​អំណោយផល​ក្នុងការ​បង្កាត់​ពូជ​ដំណាំ និង​ដើម្បី​កុំ​អោយ​រាល់​ការ​ឈូស​ឆាយ​ជា​ចម្ការ​ត្រូវ​រំខាន​ដោយ​ភ្លៀង​ដក់ ទើប​ក្រុមហ៊ុន​សម្រុក​ឈូសឆាយដី​អោយ​រាប​ស្មើ​បាន​រាប់សិប​ហិកតារ ហើយ​ដី​ដែល​ឈូសឆាយ​រួច​ក៏ត្រូវ​ក្រុមការងារ​សម្រុក​ដាក់​ដាំ​កូន​ដូងក្រអូប​បាន​ច្រើន​ហិកតារ ដើម្បី​កែប្រែ​ដីស្រែ និង​ដីព្រៃ​ដែល​ក្រុម​ហ៊ុន​ប្រមូល​ទិញ​បាន​ពលរដ្ឋ​អោយ​ក្លាយជា​ដីចម្ការ​មាន​ប្រយោជន៍​។

ផ្អែក​តាម​ផេ​ក​របស់​ឋាន​ព្រះឥន្ទ​បាន​បង្ហោះ​ពី​ស​កម្ម​ភាពចុះ​ដាំ​កូន​ដូងក្រអូប​យ៉ាង​សស្រាក់សស្រាំ ក្នុង​ខេត្តពោធិ៍សាត់ ដោយ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​គឺ​ក្រុមហ៊ុន​​​ដាំ​បាន​មិនតិចជាង​៣០​ហិកតារ​នោះឡើយ​នៅក្នុង​ស្រុក​ក្រគរ​។ ឆ្លើយតប​នឹង​ការ​បង្ហោះ​នេះ​តំណាង​ក្រុមហ៊ុន​ក៏បាន​ឆ្លើយតប​នឹង​ការសួរនាំ​របស់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី ១៩ ឧសភា ថា ក្រុមហ៊ុន​ពិតជា​បាន​សម្រុក​ដាំដូង​ក្រអូប​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្នុង​ខេត្តពោធិ៍សាត់​បាន​ប្រមាណ​ជាង​៣០​ហិកតារ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​នេះ​ពិតមែន ដោយ​មិនមែន​សម្រុក​ដាំ​តែ​នៅ​ខេត្តសៀមរាប​ប៉ុណ្ណោះ​ឡើយ​។

ប្រភព​បាន​បញ្ជាក់ថា ការ​ព​ន្លឿ​ន​ដាំ​ដុះ​អោយ​ក្លាយជា​ចម្ការ​ទាំង​ក្នុងស្រុក​ស្រីស្នំ​ខេត្តសៀមរាប និង​ក្នុងស្រុក​ក្រគរ ក្នុង​ខេត្តពោធិ៍សាត់ នៅក្នុង​ពេលនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​ថា ឋាន​ព្រះឥន្ទ បើក​លក់​គម្រោង​ដី​ខ្យល់ និង​ដើម្បី​ឆាប់​បាន​ប្រគល់​ចម្ការ​ជូន​ដល់​អតិថិជន ដែល​កាលពីមុន​គ្រោង​ប្រគល់​នៅ​ចុងឆ្នាំ​២០១៩ តែ​ក្រុមហ៊ុន​នឹង​ប្រគល់​អោយបាន​មុន​កំណត់​។

តំណាង​ក្រុមហ៊ុន​បន្តទៀតថា សកម្មភាព​ព​ន្លឿ​ន​ការ​ឈូសឆាយ រៀប​ប្រព័ន្ធ​ទុយោ​ទឹក បណ្ដុះ​កូន​ធុ​រ៉េ​ន និង​កូន​ដូងក្រអូប​ក៏ត្រូវ​បាន​បង្កើន​គ្រប់​ទីតាំង​ដែល​ក្រុមហ៊ុន​ប្រកាស​លក់​ផងដែរ​នៅ​ដើមរដូវ​វស្សា​នេះ​។ ក្នុងនោះ​ចម្ការ​ផ្កាឈូករ័ត្ន​ក៏ត្រូវ​បាន​ក្រុមហ៊ុន​បន្ថែម​ការថែទាំ ដោយមាន​ចម្ការ​ខ្លះ ចាប់ផ្ដើម​ចេញ​ផ្កា​ជា​បណ្ដើរៗ​ផងដែរ​។

មកទល់ពេលនេះ តំណាង​ក្រុមហ៊ុន​អះអាងថា អតិថិជន​ដែល​ធ្លាប់​ជ្រួលច្របល់ ចាប់ផ្ដើម​មាន​ទំនុកចិត្ត​វិញ​ហើយ បន្ទាប់ពី​ពួក​ពួកគាត់​មកដល់​ក្រុម​ហ៊ុន ហើយ​ក្រុមហ៊ុន​ក៏បាន​ជូនទៅ​មើល​ដោយផ្ទាល់​ដល់ទី​តាំង ហើយ​ឃើញច្បាស់​នឹង​ភ្នែក​ថា​ក្រុមហ៊ុន​ន​សម្រុក​ដាំ​ចម្ការ​បាន​រាប់​សិប​ហិកតារ និង​កំពុង​ព​ន្លឿ​នប​ន្ត​។ តំណាង​ដដែល​បន្តថា ក្រុមការងារ​ទាំងអស់ ហ៊ាន​យក​កិត្តិយស និង​ជីវិត​ជា​ថ្នូរ​ដូចគ្នា​នឹង លោក ហង្ស ព្រី​ន្ស​យ៉ា ផងដែរ​ប្រសិនបើ​គម្រោង​ឋាន​ព្រះឥន្ទ គឺជា​គម្រោង​ខ្យល់ ដូច​ការ​បំភ្លៃ​មួយរយៈ​មុន​។

​ទន្ទឹមគ្នានេះ​នៅលើ​ផេ​ករ​បស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី​និង​ក្នុង​ផេ​ក​របស់​ក្រុម​ភ្នាក់ងារ​ក៏បាន​បង្ហោះ​ពី​កម្មវិធី​ជប់លៀង និង​ធ្វើ​ពិធី​ប្រគល់​រថយន្ត​ជាច្រើន​គ្រឿង ជូន​ដល់​អតិថិជន​នៅ​ថ្ងៃទី​២៨ ឧសភា ខាងមុខ នៅ​រាជធានី​ភ្នំពេញ ផងដែរ ដែល​បញ្ជាក់​កាន់តែច្បាស់​ថា​ក្រុមហ៊ុន​កំពង់​បោះជំហាន​ទៅមុខ ដែល​ផ្ទុយ​ពី​ការ​ភ័យ​បារម្ភ​កាលពី​មួយរយៈ​ពេលមុន​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114