ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump វាយប្រហារ Fox News ក្នុង​សញ្ញា​ថ្មី​បំផុត​នៃ​ភាព​តានតឹង​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​រិះគន់​ទូរទស្សន៍ Fox News ជាថ្មី​ម្ដងទៀត​កាលពី​ថ្ងៃអាទិត្យ​ដែល​នេះ​ជាការ​ស្តីបន្ទោស​ចុងក្រោយ​បំផុត​ទៅលើ​បណ្តាញ​ព័ត៌មាន​ដែល​លោក​ពេញចិត្ត​និង​មាន​ជំនឿ​បំផុត​។​

ជា​ផ្នែក​មួយ​នៃ​ការ​បង្ហោះ Twitter ពេល​រសៀល​ទាំង​ខឹងសម្បា​, លោក Trump បាន​ប្រើប្រាស់​បណ្តាញ​នេះ​ដើម្បី​រិះគន់​ទៅលើ​ការសម្ភាសន៍​បេក្ខជន​សង្ឃឹម​ក្លាយជា​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Pete Buttigieg អាយុ​៣៧​ឆ្នាំ​ដែលជា​ចៅហ្វាយក្រុង South Bend នៃ​រដ្ឋ Indiana​។​

លោក Trump បាន​សរសេរ​ដោយ​ដៀមដាម​ទៅ​អ្នក​សម្ភាសន៍​របស់ Fox ថា “​ពិតជា​ពិបាក​ជឿ​ណាស់​ដែលថា @FoxNews កំពុង​ខ្ជះខ្ជាយ​ពេលវេលា​លើ​លោក​អភិបាលក្រុង Pete នៅពេលដែល​លោក Chris Wallace ចូលចិត្ត​ហៅ​គាត់​។ Fox កំពុង​ដើរ​លើ​ផ្លូវខុស​ដែល​ផ្សាយ​អំពី​អ្នកប្រជាធិបតេយ្យ​”​។​

ការអត្ថាធិប្បាយ​កាលពី​ថ្ងៃអាទិត្យ​គឺជា​ការរិះគន់​ខ្លាំងក្លា​បំផុត​របស់លោក Trump ប្រឆាំងនឹង​ទូរទស្សន៍ Fox ដែលជា​បណ្តាញ​ព័ត៌មាន​អាមេរិក​ដ៏​ពេញនិយម​របស់​ប្រធានាធិបតី​ហើយ​តែងតែ​សម្ភាសន៍​គាត់​។​

បទសម្ភាសន៍​មួយទៀត​របស់លោក Trump ត្រូវបាន​កំណត់​នៅលើ​បណ្តាញ​នេះ​នៅ​យប់​ថ្ងៃអាទិត្យ​។​
​លោក Trump បាន​រិះគន់​ដល់​ការផ្សាយ​របស់ Fox អំពី​បេក្ខជន​នៅក្នុង​ការប្រកួតប្រជែង​ដ៏​តានតឹង​សម្រាប់​ការតែងតាំង​អ្នក​ឈរឈ្មោះ​តំណែង​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០​ដែល​នឹងមាន​ម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវ​ប្រឆាំងនឹង​លោក Trump ។​

កាលពី​ខែ​មុន លោក Trump បាន​រិះគន់ Fox បន្ទាប់ពី​បានរៀបចំ​កិច្ចប្រជុំ​ជាមួយនឹង​សមាជិក​ព្រឹទ្ធសភា​លោក Bernie Sanders នៃ​រដ្ឋ Vermonth​។​

គួរ​បញ្ជាក់ថា ចំណង​ទំនាក់ទំនង​របស់​ប្រធានាធិបតី​ជាមួយ​បណ្តាញ​ទូរទស្សន៍​អាមេរិក​ដែលមាន​ភាពស្និទ្ធស្នាល​ជាងគេ​បំផុត​ជាមួយ​លោក Trump មួយ​នេះ​បាន​ប៉ះទង្គិច​យ៉ាងខ្លាំង​ចាប់តាំងពី​ការចាកចេញ​ពី​រដ្ឋបាល​ដោយ​អតីត​អ្នកល្បីឈ្មោះ​ពីររូប​នៅ Fox៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114