ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ចៅសង្កាត់​ចាក់អង្រែលើ ​ចុះ​ពិនិត្យ​ទីតាំង​ដាក់​លូ​បង្ហូរ​ទឹក​នៅ​ភូមិ​ព្រែក​តា​គង់​១

ភ្នំ​ពេ​ញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែឧសភា​នេះ ​លោក​កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ​បាន​ចុះ​ពិនិត្យ​ទីតាំង​ជីក​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ​នៅ​ក្នុង​ភូមិ​ព្រែក​តា​គង់​១​ សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

លោក​កែវ សាវឿន បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ ការ​ជីក​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នេះ​គឺ​ដោយសារតែ​ពេល​ធ្លាក់ភ្លៀង​ខ្លាំង​ម្តងៗ​ គឺ​តែងតែ​លិចលង់​ផ្លូវ​និង​លំនៅឋាន​ប្រជាពលរដ្ឋ​ដោយសារតែ​លូ​ចាស់​មានមុខ​កាត់​តូច​មិនអាច​ឲ្យ​ទឹក​ហូរ​បាន​លឿន​។

លោក​កែវ សាវឿន បាន​បន្ត​ថា ​ពេល​ចុះទៅពិនិត្យ​មុខ​រ៉ឺហ្គែ​លូ​មួយ​ចំនួន​មាន​កកស្ទះ​សំរាម​ ដូច្នេះ​ហើយ​អាច​បង្ក​ឲ្យ​ស្ទះ​ទឹក​ផង​ដែរ​។​ ដូច្នេះ​ទេ​លោក​ចៅសង្កាត់​បាន​សំណូមពរ​ដល់​លោក​មេភូមិ​និង​ប្រធាន​ក្រុម​ត្រូវ​ដឹកនាំ​កម្លាំង​ចុះ​ស្តា​សំរាម​ចេញពី​មុខ​រឺ​ហ្គែ​លូ ​ទើប​មិន​បង្ក​ឲ្យ​ទឹកភ្លៀង​លិចលង់​ផ្លូវ​និង​លំនៅឋាន​ប្រជាពលរដ្ឋ​។

កិច្ចការ​នេះ​ គឺ​ត្រូវ​មាន​ការ​សហការ​ល្អ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ផង​។​ ពិសេស​ទុកដាក់​សំរាម​កុំ​ឲ្យ​បិទមុខ​រ៉ឺហ្គែ​លូ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114