ព័ត៍មានទាន់​ហេតុការណ៏
Search

បាតុភូត​រន្ទះ​បាន​សម្លាប់​មនុស្ស​ម្នាក់​ និង​របួស​២​នាក់ នៅ​ស្រុក​ក្រឡាញ់

សៀមរាប​ ៖​ សមត្ថកិច្ច​ស្រុក​ក្រឡាញ់​បាន​ឲ្យ​ដឹង​ថា មាន​ហេតុ​ការណ៍​បង្ក​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ បុរស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​បាន​សន្លប់ ដោយសារ​រន្ទះបាញ់​។

ហេតុការណ៍​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១៧​ល្ងាច ថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​ឱ​ម៉ា​ល់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

សមត្ថកិច្ច​បន្ត​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់ ឈ្មោះ ម៉ូត ផល ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ទីលំនៅ​ភូមិ​ដំណាក់​ខ្ចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ហេតុ​ការណ៍​នោះ​ដែរ​ ក៏​មាន​អ្នករបួស​សន្លប់​២​នាក់ ទី​១​ឈ្មោះ ម៉ូត ហ៊ីង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ទី​២​ឈ្មោះ លីន កូន​នាង ភេទ​ស្រី អាយុ​២២​ឆ្នាំ (​ជា​ប្តី​ប្រពន្ធ​) នៅ​ភូមិ​អន្លង់​សារ ឃុំ​សំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប​។ ករណី​នេះ​ក្រុម​អ្នកភូមិ​និង​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ដែរ​តែ​បានតែ​២​នាក់​ឯ​ម្នាក់ទៀត​ជួយ​អត់​បាន​ដោយសារ​សភាព​ធ្ងន់ធ្ងរ​ពេក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114