ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Piatek និង​កីឡាករ Suso ជួយ​ឲ្យ​ក្តីសង្ឃឹម​របស់​ក្រុម AC Milan​នៅ Champions League​រស់រាន​ឡើងវិញ​

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ កីឡាករ Krzysztof Piatek និង​កីឡាករ Suso រកបាន​១​គ្រាប់​ដូចគ្នា​នៅក្នុង​តង់​ទី​២ ពេល​ដែល​ក្រុម AC Milan​ធ្វើ​ឲ្យ​ក្តីសង្ឃឹម​នៃ​ការលេង​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​អឺរ៉ុប Champions League​រស់រាន​ឡើងវិញ ជាមួយនឹង​ជ័យជំនះ​២-០​លើ​ក្រុម​ជ្រុះ​ពី​តារាង Frosinone ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ Piatek រកបាន​១​គ្រាប់ ក្រោយ​លេង​បាន​៥៧​នាទី​នៅក្នុង​ទឹកដី San Siro ហើយ​កីឡាករ​អេ​ស្ប៉ា​ញ Suso​បន្ថែម​គ្រាប់​បាល់​ទី​២​នៅ​៩​នាទី ក្រោយមក ពេលដែល​ក្រុម AC Milan​មាន​១​ពិន្ទុ​តាម​ពីក្រោយ​ក្រុម Alatanta​ដែល​បាន​ទាត់​ស្មើ​១-១​ជាមួយ​ក្រុម Juventus​។

ក្រុម Juventus និង​ក្រុម​លេខ​២ Napoli​បាន​ឡើងទៅ Champions League​រួចទៅហើយ​សម្រាប់​រដូវ​កាល​ក្រោយ ក្នុងនោះ​ក្រុម Inter Milan​ឈរ​នៅ​លេខ​៤​មាន​៦៦​ពិន្ទុ​ដូចគ្នា​នឹង​ក្រុម​លេខ​៣Alatanta តែ​ខុសគ្នា​រឿង​ចំនួន​គ្រាប់​បាល់​។

អ្នកចាំទី Gianluigi Donnarumma របស់​ក្រុម AC Milan​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Camillo Ciano ផងដែរ មុន​ពេលដែល​កីឡាករ Piatek បញ្ចប់​គ្រោះរាំងស្ងួត​គ្រាប់​បាល់​នៅ​៥​ប្រកួត​របស់គាត់ ជាមួយនឹង​គ្រាប់​បាល់​ទី​២២​ក្នុង​រដូវ​កាល​នេះ​។

លោក Gennaro Gattuso គឺជា​គ្រូបង្វឹក​របស់​ក្រុម AC Milan​បាន​និយាយថា យើង​មាននូវ​ការភ័យខ្លាច តែ​យើង​ក៏ត្រូវ​អរគុណ អ្នកចាំទី Gianluigi Donnarumma ដែល​ជួយ​ឲ្យ​ពួកគេ​គ្រប់គ្រង​ការប្រកួត​របស់ខ្លួន​បាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114