ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Rafael Nadal ផ្តួល​គូប្រកួត Novak Djokovic ដើម្បី​លើក​ពាន Italian Open​ ​

​កីឡាករ Rafael Nadal បាន​ផ្តួល​គូប្រកួត​របស់​អស្ចារ្យ​របស់គាត់ គឺ​កីឡាករ Novak Djokovic ក្នុង​លទ្ធផល​ពិន្ទុ​6-0, 4-6, 6-1 ដើម្បី​ឈ្នះ​ជើងឯក Italian Open ជា​លើក​ទី​៩​របស់គាត់ និង​ជើងឯក Masters ជាប់​កំណត់ត្រា​ជា​លើក​ទី​៣៤ កាលពី​ថ្ងៃអាទិត្យ ជាហេតុ​ធ្វើ​ឲ្យ​គាត់​នៅតែ​ជា​គូប្រកួត​ឈានមុខ​គេ​សម្រាប់​ការប្រកួត​នៅលើ​ទីលាន​ដីក្រហម Roland Garros (French Open)​។

កីឡា​ករលេខ​១​ពិភពលោក Djokovic ដែល​បានឈ្នះ​ជើងឯក Madrid Open កាលពី​សប្តាហ៍​មុន​នោះ បាន​បង្ក​កំហុស​ច្រើន​អំឡុងពេល​ជំនួប​លើក​ទី​៥៤​របស់គាត់​ជាមួយ​កីឡា​ករលេខ​២ Nadal ដែល​បានប្រកាស​ជើងឯក​លើក​ទី​៨១​នៅក្នុង​អាជីព​របស់គាត់​។

កីឡាករ Nadal បាន​និយាយ​ពី​ការ​ឈ្នះ​ជើង​លើកដំបូង​របស់គាត់​ក្នុង​ឆ្នាំ​២០១៩​នេះ​ថា នៅ​ទីបញ្ចប់​លោក​អាច​ឈ្នះ​ជើងឯក​បាន​ហើយ​។

លោក​បន្ត​ថា លោក​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​អាច​ឈានដល់​កម្រិត​កំពូល​បែបនេះ​នៅ​ការប្រកួត​ផ្តាច់ព្រ័ត្រ មុន​រដូវ​កាល Grand Slam ចាប់ផ្តើម​។

សូម​បញ្ជាក់​ថា កីឡាករ Djokovic បាន​យកឈ្នះ​កីឡាករ Nadal​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Australian Open ក្នុងឆ្នាំនេះ សម្រាប់​ជ័យជំនះ Grand Slam ជា​លើក​ទី​៣​ជាប់ៗ​គ្នា​របស់គាត់ បន្ទាប់ពី​ជើងឯក Wimbledon និង US Open ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114