ព័ត៍មានទាន់​ហេតុការណ៏
Search

២​គ្រាប់​របស់​កីឡាករ Messi​ជួយ​ឲ្យ​ក្រុម Barcelona​ទាត់​ស្មើ​២-២​ជាមួយ​ក្រុម Eibar នៅ La Liga

​ខ្សែប្រយុទ្ធ Lionel Messi​រកបាន​២​គ្រាប់​ម្នាក់ឯង​ក្នុង​រយៈពេល​ត្រឹម​២​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​ជើងឯក Barcelona​បានត្រឹមតែ​រកបាន​ល​ទ្ធ​ផល​ស្មើ​២-២​ជាមួយ​ក្រុម Eibar​នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​នៃ​រដូវ​កាល La Liga​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។

កីឡាករ Marc Cucurella ដែល​លេង​ខ្ចី​ជើង​ពី​ក្លិប Barcelona សម្រេចបាន​គ្រាប់​បាល់​បើកឆាក​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ពេលដែល​ការ​ស៊ុត​បាល់​ទាប​របស់គាត់ ផុតដៃ​អ្នកចាំទី Jasper Cillessen ។

កីឡាករ Messi​តាម​បាន​គ្រាប់​បាល់​ស្មើ ពី​ការ​ស៊ុត​ចូល​មុំ​៩០​នៃ​បង្គោល​ទី មុនពេល​ដែល​គាត់​បន្ថែម​គ្រាប់​បាល់​ទី​២ ផុតដៃ​អ្នកចាំទី Marco Dmitrovic ។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Pablo de Blasis តាម​ស្មើ​វិញ មុនពេល​សម្រាក​ការប្រកួត​តង់​ទី​១ ជាមួយនឹង​ការ​ស៊ុត​បាល់​ចម្ងាយ​២០​ម៉ែត្រ​។

កីឡាករ​អា​ហ្ស​ង់​ទីន​ម្នាក់នេះ លេង​គួរ​ឲ្យ​ចាប់អារម្មណ៍​ដូចជា​ជនរួមជាតិ Messi​ របស់​គាត់​អញ្ចឹង​ដែរ នៅ​ការប្រកួត​ផ្តាច់ព្រ័ត្រ​ក្នុង​រដូវ​កាល​២០១៨-១៩​នេះ​។

​ខណៈ​នោះ​ដែរ ក្រុម Real Madrid​បានបញ្ចប់​រដូវ​កាល​របស់ខ្លួន​ជាមួយនឹង​បរាជ័យ​ជាទី​ខកចិត្ត​០-២​ក្រោម​ថ្វី​ជើង​របស់​ក្រុម Real Betis​។

កីឡាករ Loron Moron និង​កីឡាករ Jese រកបាន​គ្រាប់​បាល់​ដូចគ្នា​សម្រាប់​ក្រុម Real Betis​។​ ការ​ព្យាករណ៍​ទុក​ចំពោះ​អនាគត​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​ម្នាក់នេះ ដែល​បាន​ចូល​លេង​ជាមួយ​ក្លិប​ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក​៨៥​លាន​ផោន​កាលពី​ឆ្នាំ​២០១៣ បាន​កើតមាន​កាន់​តែ​ខ្លាំង​ឡើង​នៅក្នុង​រដូវ​កាល​នេះ ជា​មួយ​នឹង​សេចក្តី​រាយការណ៍​ជាច្រើន បាន​លើកឡើងថា គាត់​នឹង​ចាក​ចេញពី​ទឹកដី Bernabeu​។

ក្រុម Real Madrid​បញ្ចប់​រដូវ​កាល​ជា​មួយ​នឹង​តំណែង​លេខ​៣ មាន​៦៨​ពិន្ទុ ដែលជា​ចំនួន​ពិន្ទុសរុប​អន់​បំផុត​របស់​ពួកគេ ចាប់តាំងពី​រដូវ​កាល​២០០១-០២​មក​។

បរាជ័យ​ចុងក្រោយ​នេះ បាន​ក្លាយ​ជា​បរាជ័យ​លើក​ទី​១២​របស់​ក្រុម Real Madrid​នៅ​ក្រុម League​នា​រដូវ​កាល​នេះ ដែល​ជា​បរាជ័យ​កើតឡើង​នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​នៃ​រដូវ​កាល​ជា​លើកដំបូង ចាប់តាំងពី​យុទ្ធនាការ​ឆ្នាំ ១៩៩៨-៩៩៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114