ព័ត៍មានទាន់​ហេតុការណ៏
Search

Kylian Mbappe ទទួលបាន​ការតែងតាំង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​នៅ​ក្របខណ្ឌ Ligue 1

​កីឡាករ Kylian Mbappe របស់​ក្លិប Paris St Germain ដែល​រកបាន​៣២​គ្រាប់​ក្នុង​រដូវ​កាល​នេះ ត្រូវបាន​គេ​តែងតាំង​ជា​កីឡាករ​ឆ្នើម និង​កីឡាករ​ឆ្នើម​ក្រោម​អាយុ​២១​ឆ្នាំ​សម្រាប់​រដូវ​កាល​២០១៨-១៩ កាលពី​ថ្ងៃអាទិត្យ​។

ខ្សែប្រយុទ្ធ​បារាំង​វ័យ​២០​ឆ្នាំ​ម្នាក់នេះ រកបាន​២​គ្រាប់​នៅ​ជុំ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ក្លាយជា​កីឡាករ​បារាំង​លើកដំបូង​គេ​ក្នុង​រយៈពេល​៥៣​ឆ្នាំ​កន្លង​ម​នេះ រកបាន​៣២​គ្រាប់​នៅ​យុទ្ធនាការ Ligue 1 ចាប់តាំងពី​លោក Philippe Gondet ធ្វើបាន​៣៦​គ្រាប់​សម្រាប់​ក្រុម Nantes​អំឡុង​រដូវ​កាល​១៩៦៥-៦៦​។

កីឡាករ Mbappe បាន​និយាយ​ពី​រង្វាន់​របស់គាត់​ថា វា​ដល់ពេល​ដែល​លោក​ត្រូវតែមាន​ទំនួល​ខុសត្រូវ​ច្រើនជាង​នេះ វា​អាច​នៅទីនេះ​ជាមួយ​ក្លិប PSG ជាមួយនឹង​អារម្មណ៍​ធូរស្រាល​ដ៏​អស្ចារ្យ​បំផុត ឬ​ប្រហែលជា​កន្លែង​ផ្សេងទៀត ជាមួយនឹង​គម្រោងការ​ថ្មី​។​

ដោយឡែក កីឡាការិនី​អាល្លឺម៉ង់ Dzsenifer Marozsan ដែល​បាន​ជួយ​ក្រុម​កី​ឡ​ការិនី Olympique Lyonnais ឈ្នះ​ជើងឯក League​ជា​លើក​ទី​១៣​ជាប់ៗ​គ្នា​របស់​ពួកគេ​នោះ ត្រូវបាន​គេ​តែងតាំង​ជា​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​ជា​លើក​ទី​៣​។

ចំណែកឯ​លោក Christophe Galtier អ្នកចាត់ការ​របស់​ក្លិប Lille​ត្រូវបាន​គេ​ជ្រើសតាំង​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ ក្រោយ​ដឹកនាំ​ក្រុម​របស់លោក​ជាប់​លេខ​២​បន្ទាប់ពី​ក្រុម PSG៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114