ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ជប៉ុន​ម្នាក់​ ត្រូវ​កម្លាំង​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​បញ្ជូន​ឲ្យ​ស្ថានទូត

ប៉ោយប៉ែត ​៖​ បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ​ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍ ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ បញ្ជូន​ទៅ​ស្ថានទូត​វិញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ។

សមត្ថកិច្ច​បញ្ជាក់​ថា ជ​ន​ជាតិ​ជន​ប៉ុន​រួប​នោះ​មាន ឈ្មោះ​Norihiro YAMAGUCHI ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ។​

លោក​ខឹម ​ចិ​ត្រា​ នាយ​ប៉ុស្តិ៍​ប្រចាំ​ច្រកទ្វារព្រំដែន​ខាងលើ​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​តាម​បណ្តាញ​សង្គម​Facebook ថា​ មាន​ជនជាតិ​ជប៉ុន​ម្នាក់​សម្រាក​នៅតាម​ចិញ្ចើម​ផ្លូវ​ នៅ​ក្នុង​ភូមិសាស្ត្រ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ស្ថានភាព​គ្មាន​អាហារ​ និង​កន្លែង​ស្នាក់នៅ លោក​បាន​ចាត់​កម្លាំង​ជំនាញ​ឲ្យ​ស្វែងរក​គាត់​ រហូតមកដល់​រសៀល​ថ្ងៃទី​២០ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ​ ក៏​ប្រទះ​ឃើញ​គាត់​។​

លោក​បញ្ជាក់ថា ​បន្ទាប់មក​ បាន​អញ្ជើញ​គាត់​មក​ប៉ុស្តិ៍​ផ្តល់​អាហារ ​ទឹក​ សំលៀកបំពាក់​ និង​ធ្វើការ​សាក​សួរ​គាត់​ហើយ​ ទើប​ដឹងថា​ គាត់​មានឈ្មោះ Norihiro YAMAGUCHI អាយុ​៤៧​ឆ្នាំ ជនជាតិ​ជប៉ុន គាត់​ធ្វើដំណើរ​ចេញចូល​ស្នាក់នៅ​ និង​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​រយៈពេល១១​ឆ្នាំ​ជាង​មក​ហើយ​ទើបតែ​រយៈពេល​ជិត១០ងៃ​មកនេះ ​គាត់​បាន​បាត់​កាបូប​ ដែលមាន​កាត​ធនាគារ ​និង​ឯកសារ​សម្ភារៈ​ទាំង​អស់​នៅ​ក្រុង​ប៉ោយប៉ែត​ ហេតុនេះ​ធ្វើឲ្យ​គាត់​គ្មាន​ប្រាក់​សម្រាប់​ស្នាក់នៅ​ និង​ហូបចុក​បន្តទៀត​។​

ក្រោយ​ការសាកសួរ ​និង​ផ្ដល់​អាហារ ​រួមទាំង​សំលៀកបំពាក់ ​និង​ការ​ស្នាក់នៅ នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែ​ឆ្នាំ​ដដែល​នេះ លោក​បាន​សម្រួល​ឯកសារ​ និង​ចាត់​កម្លាំង​បញ្ជូន​គាត់​ទៅ​ស្ថានទូត​នៅ​ឯ​ទីក្រុង​ភ្នំពេញ​វិញ​ តាម​ការ​សំណូមពរ​របស់​សាមី​ខ្លួន៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114