ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​រាជធានី​ ​​បង្ហាញ​មុខ​ក្រុម​ចោរ​ឆក់ ​និង​ក្រុម​ចោរ​ប្លន់​ចំនួន​២ ​ក្រុម

ភ្នំពេញ ​៖ ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ បាន​បង្ហាញ​មុខ​ក្រុម​ចោរ​ឆក់ និង​ក្រុម​ចោរ​ប្លន់​ចំនួន​២​ក្រុម ​សរុប​​​​១១​នាក់ ​ពាក់ព័ន្ធ​នឹង​១២​ករណី ​ដែល​​ធ្វើ​សកម្មភាព​​​ចំនួន៣​ ទីតាំង​នៅ​ខេត្ត​ត្បូងឃ្មុំ ​​​ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ។

ការ​បង្ហាញមុខ​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ​ឆ្នាំ​២០១៩​ នៅ​ស្នងការ​នគរបាល​រាជធានី​ ដែល​មាន​រួម​នឹង​វត្ថុ​តាង​មាន​ម៉ូតូ​២​គ្រឿង ​និង​ឧបករណ៍​សម្រាប់​ធ្វើការ​វិភាគ​មួយ​ចំនួន។

បន្ទាប់ពី​ធ្វើការ​បង្ហាញមុខ​ សមត្ថកិច្ច​ក៏បាន​នាំ​ជនសង្ស័យ​ទាំង​១១​នាក់ ​ទៅ​តុលាការ​ដើម្បី​​​ចាត់ការ​តាមច្បាប់៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114