ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លើង​ប្រច័ណ្ឌ ធ្វើឲ្យ​បុរស​ជា​ប្តី ក្លាយ​ជា​ឃាតក ដោយ​កាត់.ក ​ប្រពន្ធ​ខ្លួន​

បាត់ដំបង ៖ ស្ត្រី​ម្នាក់​ ដែល​មាន​ការងារ​ជា​កម្មការិនី​ក្នុង​រោងចក្រ​កាត់ដេរ​នាទី​ក្រុងភ្នំពេញ ត្រូវ​បាន​បុរស​ជា​ស្វាមី​អារ.ក​ សម្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត ក្រោយពី​ធ្វើដំណើរ​តាម​រថយន្ត​ជា​មួយ​គ្នា ហើយ​បុរស​ជា​ប្តី​ បាន​ឮ​ទូរស័ព្ទ​ ដែល​មាន​ន័យ​ចង់​បំបែកបំបាក់​ស្នេហា​របស់​ខ្លួន។

​ករណី​ឃាតកម្ម​ដ៏​សាហាវ ព្រមទាំង​មានការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នា​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង៥និង៥០នាទី​ទៀបភ្លឺ នៅ​ចំណុច​ភូមិ​ចំការ​អូរ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្ត​បាត់​ដំបង ដោយសារតែ​ស្ត្រី​ជា​ភរិយា​ត្រូវ​បុរស​ជា​ប្តី​កាត់.ក​ សម្លាប់។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ត្រូវជា​ប្តី​នោះ​មាន ឈ្មោះ យឿ​ត រឿ​ត អាយុ​៣៣​ឆ្នាំ រស់​នៅ​ភូមិ​ចំការ​អូរ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្ត​បាត់ដំបង គឺ​គេ​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ខ្វែវ កាប់ ​និង​អារ.ក ប្រពន្ធ​រហូត​ដាច់​ក្បាល​ចេញពី​ដងខ្លួន។

សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ ម៉ាន់ សុភា អាយុ​៣៧​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​បាន​មក​ស្នាក់​នៅផ្ទះ​ឪពុក ម្តាយ​ខាង​ប្តី​នៅ​ភូមិ/ឃុំ កើតហេតុ​ខាងលើ ហើយ​ពួកគេ​ទាំង​២​នាក់ មានមុខ​ងារ​ជា​កម្មករ ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ នៅ​ទីក្រុង​ភ្នំពេញ។

ភ្លាមៗ​នោះ​ដែរ ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុក​ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ។ ម្យ៉ាង​ជន​សង្ស័យ​រូប​នេះ ត្រូវបាន​ប្រភព​មួយចំនួន​និយាយថា កន្លងមក​គេ ​គឺជា​មនុស្ស​ញៀន​ថ្នាំ​ផងដែរ។​

លោក អួន ខ្វៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ស្រង់​សម្តី​ជនសង្ស័យ​ដែល​បាន​សារភាព​មក​បញ្ជាក់​ថា ពួកគេ​គឺជា​កម្មករ​រោងចក្រ​កាត់ដេរ ដោយ​ប្រពន្ធ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ ហើយ​កាលពី​ម្សិលមិញ​នេះ គឺ​គេ​បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ ដើម្បី​មកលេង​ផ្ទះ​ទាំង​អស់​គ្នា នៅ​ពេល​កំពុង​ធើ​ដំណើរ​នោះ ​ក៏​មាន​ទូរស័ព្ទ​មួយ​ខ្សែ​បាន​ខ​ល​ចូល​ភរិយា ឯ​ជនសង្ស័យ​ជា​ប្តី​ក៏​បានឮ​ពាក្យ​សន្ទនា ​ដោយ​ភាគី​ម្ខាង​និយាយ​ថា ខំប្រឹង​ទៅ​រស់នៅ​ជាមួយ​ប្តី​ហ្នឹង​ធ្វើ​អ្វី វា​គ្មាន​កំណើត​ទេ ​វិល​ត្រឡប់មក​ស្រុក​វិញ​មក។​

​ស្របពេល​ជាមួយគ្នា​នោះដែរ បុរស​ជា​ប្តី​មិនបាន​ដឹងថា សំឡេង ​នៃ​ការសន្ទនា​នោះ​ជា​ប្រុស ឬក៏​ជា​ស្រី​នោះទេ ទើប​ធ្វើការ​ដេញដោល និង​សាកសួរ​តាំងពី​នៅលើ​រថយន្ត​រហូតដល់​ផ្ទះ ប៉ុន្តែ​ប្រពន្ធ​មិន​បាន​តប ត​ អ្វី​ទាំងអស់ ទើប​ភ្លើង​ប្រច័ណ្ឌ​ក៏បាន​ឆាបឆេះ​ឡើង ហើយ​គេ​ក៏បាន​សំលៀងកាំបិត​ខ្វែវ​តាំងពី​ព្រលប់ លុះ​ទៀបភ្លឺ គេ​ក៏បាន​កាប់.ក​ ប្រពន្ធ ព្រមទាំង​បាន​អារ.ក ​ផ្តាច់​ក្បាល​ចេញពី​ស្មា​ថែម​ទៀត​ផង។​

បច្ចុប្បន្ន ជនសង្ស័យ ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បាណន់​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ហើយ ក្រោម​ការដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​យុត្តិធម៌​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114