ព័ត៍មានទាន់​ហេតុការណ៏
Search

Samsung Galaxy Tab S5e ដែល​អតិថិជន​ទាំងអស់​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​បានមក​ដល់ និង​ដាក់លក់​ហើយ​!

ភ្នំពេញ​ ៖ ដើម្បី​ឆ្លើយតប​ការទន្ទឹងរង់ចាំ​យ៉ាង​តក់ក្រហល់​របស់​អតិថិជន​ក៏ដូចជា​អ្នក​និយម​គាំទ្រ​ទាំងអស់​នៅថ្ងៃនេះ​ក្រុមហ៊ុន សាម​សុង សូម​ណែនាំ Samsung Galaxy Tab 5Se ជំនាន់​ថ្មី​ទាន់សម័យ​ដែលមាន​រូបរាង​ស្តើង​ជាងគេ​ស្ទើរតែ​គ្មាន​គែម ស្រាល​ជាងគេ និង​ទាក់ទាញ​ជាង​មុន​ស្រោប​ដោយ​លោហៈ​រលោង​ចាំង​ផ្លេក​រឹងមាំ​ធន់​ជាមួយនឹង​មុខងារ​កាន់តែ​ឆ្លាត​វៃ​ច្រើនជាង​មុន​! ហើយ​អ្វីដែល​កាន់តែ​ពិសេស​បំផុត​នោះ​សម្រាប់ Galaxy Tab S5e ថ្មី​នេះ​គឺមាន​អេក្រង់​ធំ​ជាង​មុន ថាមពល​ថ្ម​រឹតតែ​ខ្លាំង​ជាង​មុន​ទៀត​ដែល​អាចឱ្យ​អ្នក​រីករាយ​ជាមួយ​ការកម្សាន្ត​ដ៏​សម្បូរបែប​ដោយ​គ្មាន​ដែន​កំណត់​ស្ទើរតែ​ពេញ​មួយថ្ងៃ​ខណៈដែល​ការ​ទស្សនា វីដេអូ​បាន​រហូតដល់ 15 ម៉ោង ឯណោះ​! ពិតជា​ខ្លាំង​មែន​! ចុះ​តម្លៃ​វិញ​យ៉ាងម៉េច​ដែរ​?

​ជាមួយនឹង​លក្ខណៈពិសេស​ទាំងនេះ​អាចឱ្យ​យើង​និយាយបាន​យ៉ាងច្បាស់​ថា Samsung Galaxy Tab S5e គឺជា​ថេ​ប្លេ​ត​ដែល​រចនា និង​បង្កើតឡើង​យ៉ាង​ល្អឥតខ្ចោះ​ជាមួយនឹង​តម្លៃ​ត្រឹមតែ 489 ដុល្លារ ប៉ុណ្ណោះ​! គួរបញ្ជាក់​ផងដែ​ថា​សម្រាប់ Galaxy Tab S5e នេះ គឺ​ពិតជា​អាច​ផ្តល់​បទពិសោធន៍​ដ៏​អស្ចារ្យ​ជូន​លោកអ្នក​ឱ្យ​រីករាយ​ក្នុងការ​កម្សាន្ត​នានា​ដូចជា​ស្តា​ប់ត​ន្រី្ត ចម្រៀង ការ​ទស្សនា​វីដេអូ ឬក៏​ខ្សែភាពយន្ត​ជាមួយនឹង​អេក្រង់​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ប្រភេទ Super AMOLED ព្រមទាំង​រន្ធ​បំពង​សំឡេង​ប្រភេទ AKG ចំនួន 4 គ្រាប់​ដែល​លឺ​ខ្លាំង​ពីរោះ​រន្ថើន និង​ពិតជា​ឆក់យក​អារម្មណ៍​អ្នកប្រើប្រាស់​ដោយ​មិនដឹង​ខ្លួន​! ដូច្នេះហើយ​តើ​អតិថិជន​ទាំងអស់​នៅចាំ​អី​ទៀត​? ឥឡូវនេះ​សូម​មក​មើល​លក្ខណៈសម្បត្តិ​ពិសេសៗ​នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា​ថា​វា​ល្អ និង​អស្ចារ្យ​ប៉ុនណា​!

* Samsung Galaxy Tab S5e:
• បង្ហាញ​រូបភាព​ក្នុង​ទំហំ​៖ 10.5 អ៊ី​ញ​
• ប្រភេទ​អេក្រង់​៖ Super AMOLED ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​
• អង្គ​ចងចាំ​៖ 4GB
• អង្គ​ផ្ទុក​៖ 64GB
• កាមេរ៉ា​មុខ​៖ 13MP
• កាមេរ៉ា​ក្រោយ​៖ 8MP
• កម្រាស់​៖ 5.5 មិលីម៉ែត្រ​
• ទម្ងន់​៖ 400 ក្រាម​
• ថាមពល​ថ្ម​៖ 7,040mAh ប្រើ​បានយូរ និង​សាក​ថ្ម​លឿន​ឆាប់​ពេញ រួមទាំង​រន្ធ​សាក​ថ្ម​ប្រភេទ C
• ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​៖ Android 9.0, Qualcomm SDM 670 (Dual 2.0 GHz + Hexa1.7 GHz)
• កម្រិត​ថត​វីដេអូ​៖ UHD 4K (3840 X 2160) @30fps
• ប្រព័ន្ធ​សំឡេង​៖ រន្ធ​បំពង​សំឡេង 4 គ្រាប់ (​តាម​គែម​លើ 2 និង​ក្រោម 2) ដោយ AKG និង Dolby Atmos® ឮលាន់​បុក​រងំ​ខ្លាំង​!
• មាន​ជម្រើស ៣ ពណ៌​៖ ពណ៌​មាស ពណ៌​ប្រាក់ និង​ពណ៌​ខ្មៅ​

​ជា​ចុងក្រោយ​ប្រសិនបើ​លោកអ្នក​ស្រមៃ​ចង់បាន​ថេ​ប្លេ​ត​ដែល​មានគុណ​ភាពល្អ ទំនើប​ទាន់សម័យ ស្តើង​ស្រាល​ងាយស្រួល​យកតាម​ខ្លួន និង​មានតម្លៃ​សមរម្យ​នោះ​ខ្ញុំ​សូម​ណែនាំ Samsung Galaxy Tab S5e ពិតជា​មិន​ធ្វើឱ្យ​លោកអ្នក​ខកបំណង​ឡើយ​។ លោកអ្នក​ក៏​អា​ចរក​ជាវ​បា​នៅ​គ្រប់​ហាង ឬ​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ និង​ផលិតផល សាម​សុង​ទាំង​អស់​ក្នុងប្រទេស​កម្ពុជា​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114