ព័ត៍មានទាន់​ហេតុការណ៏
Search

គ​.​ជ​.​ប ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ស្ដីពី​ការ​បិទ​បញ្ចប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ឃុំ​សង្កាត់

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ស្ដីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​តាម​ឃុំ សង្កាត់ ការរៀបចំ​បញ្ជី​បោះឆ្នោត​ដំបូង ការ​ត្រៀម​បិទ​ផ្សាយ​​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​ដែល​នឹង​ត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត និង​ការ​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ ដែល​ពិធី​នេះ​រៀបចំ​នៅ​ការិយាល័យ​របស់ គ​.​ជ​.​ប ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ រៀបចំឡើង​ក្រោម​អធិបតីភាព​ លោក ឌុ​ច សុន សមាជិក គ​.​ជ​.​ប ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តំណាង​ព្រឹទ្ធសភា រដ្ឋសភា តំណាង​ក្រសួង​ពាក់ព័ន្ធ​នានា តំណាង​គណបក្ស​នយោបាយ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ តំណាង​ស្ថានទូត​ជប៉ុន តំណាង​ស្ថាប័ន អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ​យ៉ាង​ច្រើន​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114