ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡា​ការិនី​បូ សំណាង ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អត្តពលកម្ម​បើកទូលាយ​នៅ​ប្រទេស​ថៃ “Thailand Open”

នៅក្នុង​ការចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡាអត្តពលកម្ម​បើកទូលាយ​នៅ​ប្រទេស​ថៃ ដែល​គេ​ប្រសិទ្ធិនាម​ថា “Thailand Open track and field 2019” លើ​វិញ្ញាសា​រត់​ចម្ងាយ​៣,០០០​ម៉ែត្រ​ក្រោម​អាយុ​១៨​ឆ្នាំ​(U18)​នោះ កីឡា​ការិនី​អត្តពលកម្ម​កម្ពុជា បូ សំណាង ទទួល​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង។
​ ​
សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​បញ្ជូន​កីឡាករ​-កីឡា​ការិនី​ចំនួន​៦​នាក់ និង​គ្រូ​បង្វឹក​២​នាក់ ទៅ​ចូលរួម​ព្រឹត្តិការណ៍ “Thailand Open ” ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​ការប្រកួត នឹង​ប្រព្រឹត្ត​ចាប់​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃ​ទី​២២​ឧសភា។​

​កីឡាករ​-​កីឡាការិនី​ចំនួន​៦​នាក់​រួមមាន កីឡាករ សឹម សាម​ឌី ប្រកួត​លើ​វិញ្ញាសា​ចោលដុំដែក ,​កីឡាករ ទត សា​លីន ប្រកួត​លើ​វិញ្ញាសា​រត់ ចម្ងាយ​១០០ និង​២០០​ម៉ែត្រ​, កីឡាករ ផាត សុ​ភុ​ត កីឡាករ យ៉ា​ត​ពិ​ទូ ចាន់​ទិវា ប្រកួត​លើ​វិញ្ញាសា​២០០ និង​៤០០​ម៉ែត្រ និង កីឡាការិនី​២​រូប​គឺ​កីឡា​ការិនី បូ សំណាង និង កីឡាការិនី ថន ថា​រី​រតនា​។

កីឡាករ-​កីឡាការិនី ទាំង​៦​នាក់​នេះ សុទ្ធ​សឹង​ជា​កីឡាករ​-​កីឡា​ការិនី​ថ្នាល របស់​សហព័ន្ធ​ទាំងអស់ ដែល​ជំរុញ​ឲ្យ​ពួកគេ​ចេញ​ប្រកួត ដើម្បី​ស្ទាបស្ទង់​សមត្ថភាព ​និង​បច្ចេកទេស ក្នុង​ការ​ហ្វឹកហាត់​កន្លង​មក ព្រមទាំង​ចង់​ឲ្យ​ពួកគេ​បញ្ចេញ​សមត្ថភាព​ផងដែរ។​

ចំណែក​គ្រូបង្វឹក​២​នាក់ ​ដែល​ដឹកនាំ​ចេញទៅ​ប្រកួត​នោះ គឺ លោក បូរ ពុធ​រាត្រី និង លោក គៀង សាម៉ន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114