ព័ត៍មានទាន់​ហេតុការណ៏
Search

រកឯណាមាន បានទស្សនារឿងល្អៗមិនអស់លុយ ជារៀងរាល់សប្តាហ៍ ជាមួយភាពយន្តជីវិត

ផលិតកម្មសាស្រ្តា និង ស្ថានីយ៍ទូរទស្សន៍បាយ័ន បានផលិតកម្មវិធី មួយ ដែលមានឈ្មោះថា «ភាពយន្តជីវិត» ដែលទទួលបានការគាំទ្រ ភ្លូកទឹក ភ្លូកដី នាពេលថ្មីៗនេះ។ 

ភាពយន្តជីវិត ជាកម្មវិធី ដែលផលិត មួយភាពយន្ត មួយសាច់រឿង និយាយពី រឿងរ៉ាវដែលកើតឡើង លើជីវិតមនុស្សគ្រប់ៗរូប។ គោលបំណង នៃការបង្កើតគឺ ដើម្បីជាការដាស់អារម្មណ៍ ប្រជាជនកម្ពុជា ឲ្យមកគាំទ្រ ខ្សែភាពយន្តខ្មែរ ឡើងវិញ និង រួមចំណែក ក្នុងការជួយដោះស្រាយបញ្ហាសង្គមនានា ដែលឆ្លុះបញ្ជាំងតាមខ្សែរឿងនីមួយៗ ហើយក៏ងាយស្រួលសម្រាប់បងប្អូន ប្រជាជនកម្ពុជា អាចទស្សនា បានគ្រប់គ្នា គ្រប់ខេត្តក្រុង ដោយមិនចាំបាច់ត្រូវអស់លុយ ចំណាយក្នុងការទស្សនា ដូចនៅតាមរោងភាពយន្តឡើយ។ 

កំពូលប្រាំរឿង របស់ភាពយន្តជីវិត បានទទួលបានការគាំទ្រ និង បញ្ចាំងរួចមកហើយ មានដូចជា រឿង រឹងមាំ រឿង កញ្ចក់សុភមង្គល រឿងបងប្អូន  រឿងសុភមង្គលមិនមែនលុយ និង រឿងខ្ញុំជឿ និង មានរឿងជាច្រើនទៀតដែលត្រៀមបញ្ចាំងជូនជារៀងរាល់សប្តាហ៍។ 

លោកស្រីប៊ុន ចាន់និមលផលិតករ ភាពយន្តជីវិត បានលើកឡើងថា ការដែលចូលរួមទស្សនា ភាពយន្តជីវិត នឹងផ្តល់ជូន សុភមង្គល និង ការដក់ជាប់សាច់រឿងទាំងនេះ នៅក្នុងចិត្តរបស់ទស្សនិកជន ហើយក៏ជារួមចំណែក ក្នុងការជួយផ្តល់គំនិតវិជ្ជមាន​ ជូនប្រជាជនកម្ពុជា។ គ្រប់គ្នាអាចទស្សនាដោយមិនអស់ប្រាក់ អាចទស្សនាបានគ្រប់គ្នា គ្រប់ទីកន្លែង ជាមួយបងប្អូន និង គ្រួសារ មិត្តភក្តិ ហើយអាច ទទួលយកបទពិសោធន៍ជីវិតជាមួយគ្នា។

ភាពយន្តជីវិត មានផ្សាយរៀងរាល់ថ្ងៃ អាទិត្យ ម៉ោង៨យប់ តាមរយះ Facebook និង Youtube Sastra Film និង តាមកញ្ចក់ទូរទស្សន៍បាយ័នផងដែរ។ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114