សន្តិសុខសង្គម
ស្រី្ដម្នាក់ត្រូវម៉ូតូមួយគ្រឿងទៀត បុកពីក្រោយដួលផ្ទប់ជាមួយប៉ាឡុងទប់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្មស្លាប់ភ្លាមៗ
ស្រ្តីវ័យប្រហែល ៤០ឆ្នាំ ត្រូវម៉ូតូមួយគ្រឿងបុកពីក្រោយ បណ្តាលអោយរុញទៅបុកផ្ទប់ជាមួយ ប៉ាឡុងទប់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម បែកក្បាលស្លាប់។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨ នឹង ៣០នាទីយប់ តាមបណ្តោយផ្លូវ ១០១៩ (ហាណូយ) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា គេបានឃើញស្រ្តីម្នាក់វ័យប្រហែល ៤០ឆ្នាំ ជិះម៉ូតូស្កុបពី ពណ៍ស ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1A-9183 តាមបណ្តោយផ្លូវ ១០១៩ (ហាណូយ) ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក សង់ឌ្រីម បានបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយរុញម៉ូតូស្រ្តីរងគ្រោះ ទៅបុកផ្ទប់ជាមួយ ប៉ាឡុងទប់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម បែកក្បាលហូរឈាមស្រោចជោគពេញផ្លូវ។ ភ្លាមៗ ម៉ូតូបង្កបានបន្ថែមល្បឿន ជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុកតែស្រ្តីរងគ្រោះ នៅកន្លែងគ្រោះថ្នាក់។



ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកាន់ទីតាំងកើតហេតុ វាស់វែង និង ធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារសាច់ញ្ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


