ព័ត៍មានទាន់​ហេតុការណ៏
Search

ឡិចស៊ីស ព្រលះ ហ៊ីយ៉ានដាយពី​ក្រោយពេញទំហឹង ​បណ្ដាលឲ្យ​ស្លាប់២នាក់ របួសធ្ងន់​ស្រាល២នាក់

បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ រវាង​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ​ឆ្ពោះ​ទៅ​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ដោយសារ​បើក​បន្ទាន់​ពេក ​បណ្តាល​ឲ្យ​ទៅបុក​រថយ​ន្ត​១​គ្រឿង​ទៀត​ដែល​ដឹក​ទូ បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ចិន​២​នាក់ ខ្មែរ​២​នាក់​របួសធ្ងន់ និងម្នាក់​របួសស្រាល។

ហេតុការណ៍​នេះ កើតឡើង​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ​ថ្ងៃ​ទី​២១ ​ខែឧសភា​ ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចំណុច​ភូមិ​អូរ​ខៃ​ដន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អូរជ្រៅ​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​នោះ​ មាន​រថយន្ត​ម៉ាក​ឡិច​ស៊ីស​៣៣០ ពាក់​ស្លាក​លេខ​2B-1401 បាត់ដំបង អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន ​ពី​ព្រលានយន្តហោះ​សៀមរាប​មក​ក្រុង​ប៉ោយប៉ែត បើក​ពី​កើត​មក​លិច​ក្នុង​ល្បឿន​លឿន ​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឡើង​ជែង​រថយន្ត​ផ្សេងទៀត រួច​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក់​ហ៊ី​យ៉ាន់​ដាយ​ ពណ៌ខៀវ​ដឹក​ទូ អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ​ពេញទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ឡើង​រួញ​ ហើយ​ក្រឡាប់​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​រថយន្ត​ឡិច​ស៊ីស ក្នុងនោះ​ឃើញ​មាន​ប្រុស​ម្នាក់ ស្ត្រី​ម្នាក់ ជា​ជន​ជាតិ​ចិន​បាន​ស្លាប់ រីឯ​បើក​រថយន្ត​រង​របួសធ្ងន់។

ចំណែក​ខាង​រថយន្ត​ដឹក​ទូ​វិញ អ្នក​បើក​រង​របួស​ស្រាល តែ​ស្ត្រី​ជា​ប្រពន្ធ ដែល​រួម​ដំណើរ​លក់ដូរ បាន​រង​របួស​ធ្ងន់​បាក់ជើង​ម្ខាង​។ មន្ត្រី​នគរបាល​បាន​បន្ត​ទៀត​ថា ​មក​ទល់​ពេលនេះ សមត្ថកិច្ច​បាន​នឹង​កំពុង​ដឹកជញ្ជូន​សព​ទៅ​រក្សាទុក​នៅ​វត្ត​ ​ឯ​អ្នករបួស ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​មង្គល​បូរី។ ​ចំណែក​រថយន្ត​ត្រូវបាន​នគរបាល​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​អធិការ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ចំណែក​នគរបាល​កំពុង​សម្រួល​ចរាចរណ៍​ឲ្យ​ដំណើរការ​ឡើងវិញ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114