ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្លិប PSG ៖ កីឡាករ Mbappe​បន្ត​នៅ​លេង​ជាមួយ​ក្លិប​នា​រដូវ​កាល​ក្រោយ​ទៀត​

​ ក្លិប Paris St-Germain បាន​និយាយ​យ៉ាង​ទទូច​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រវត្តិ​ចែក​រំលែក​រវាង​កីឡាករ Kylian Mbappe និង​ក្លិប​របស់​ពួកគេ នឹង​បន្តទៀត​នៅ​រដូវ​កាល​ក្រោយ​។

កីឡាករ Mbappe ដែល​បាន​ឈ្នះ​ជើងឯក World Cup​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​នោះ បានឈ្នះ​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ Ligue 1 Player of the Year កាលពី​ថ្ងៃអាទិត្យ ហើយ​គាត់​បាន​និយាយ​បង្ហើប​ឲ្យ​ដឹង​នៅក្នុង​សុន្ទរកថា​ស្វាគមន៍​របស់គាត់​ពី​គម្រោង​ថ្មី​នៅ​កន្លែង​ផ្សេង​។

នៅ​ពេល​សុំ​ឲ្យ​បញ្ជាក់​ពីស​ម្តី​របស់​លោក​នោះ កីឡាករ​វ័យ​២០​ឆ្នាំ​ម្នាក់នេះ បាន​និយាយថា លោក​បាន​និយាយ​នូវ​អ្វី​ដែល​លោក​ត្រូវតែ​និយាយ​។

ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្លិប PSG​បាន​និយាយ​ថា ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​នឹង​រួបរួម​ក្លិប និង​កីឡាករ Mbappe ដែល​បាន​ផ្ទេរ​ចេញពី​ក្លិប Monaco​កាលពី​ឆ្នាំ​២០១៧​។

ក្រោយពី​ដំបូង​ឡើយ​ចូល​លេង​ជា​កីឡាករ​ខ្ចី​ជើង​រយៈពេល​១​រដូវ​កាលនោះ កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ប្តូរ​ទៅជា​អចិន្ត្រៃយ៍​វិញ ក្នុងតម្លៃ​១៦៦​លាន​ផោន ដែល​បាន​ធ្វើ​ឲ្យ​កីឡាករ Mbappe ក្លាយជា​កីឡាករ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​លំដាប់​ថ្នា​ក់លេ​ខ​២ បន្ទាប់ពី​មិត្ត​រួម​ក្រុម Neymar​។

សូម​បញ្ជាក់​ថា កីឡាករ Mbappe តែងតែ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជា​ញឹកញាប់​នឹង​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន​ដ៏​មហាសាល​ទៅកាន់​ក្លិប Real Madrid ចាប់​តាំង​ពី​លោក​ឈ្នះ​ជើងឯក Ligue 1 កាលពី​ឆ្នាំ​២០១៧ ជាមួយ​ក្លិប Monaco​មកម្ល៉េះ ប៉ុន្តែ​លោក​សម្រេចចិត្ត​ផ្ទេរ​ជា​កីឡាករ​ខ្ចី​ជើង​មកកាន់​ក្លិប PSG​វិញ​។

ប៉ុន្តែ​ចាប់​តាំង​ពី​ការវិលត្រឡប់​មកកាន់​ក្លិប Real Madrid​វិញ​របស់លោក Zinedine Zidane កាលពីដើម​ឆ្នាំនេះ មាននូវ​ពាក្យ​ច​ចាម​អារាម​ជាច្រើន បាន​លើកឡើងថា កីឡាករ Mbappe នឹងចូលរួម​ជាមួយ​ជនរួមជាតិ​របស់​គាត់ នៅក្នុង​ទឹកដី Santiago Bernabeu ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114