ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់​ខឹង​ឪពុកម្តាយ​ស្តី​បន្ទោស​ឲ្យ ​យក​សាំង​ដុត​ខ្លួនឯង​របួសធ្ងន់​

រតនគិរី ៖ យុវជន​ម្នាក់ បន្ទាប់ពី​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ឲ្យ​បន្តិចបន្តួច ក៏​រត់​ទៅ​យក​សាំង​ដុត​ខ្លួនឯង​រង​របួស​ធ្ងន់ធ្ងរ​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៤៨​នាទី​ល្ងាច​ថ្ងៃ​អង្គារ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​កុក​ព្រៅ ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ​។

មន្ត្រី​នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ សា​វើ​យ មិ​ម ភេទ​ប្រុស អាយុ២៨​ឆ្នាំ ជនជាតិ​ព្រៅ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។

​មន្ត្រី​នគរបាល​បាន​បន្ត​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹក​ស្រា​ស្រវឹង​ក៏​សុំ​លុយ​ឪពុកម្តាយ​ដើរលេង ឪពុកម្តាយ​បាន​ស្តីបន្ទោស​ថា ​កូន​ស្រវឹង​ស្រា​ហើយ​ កុំ​ដើរលេង​អី ប្រយ័ត្ន​មាន​គ្រោះថ្នាក់ ខណៈ​នោះ​ដែរ​ យុវជន​ចិត្តខ្លាំង ក៏បាន​យក​ប្រេងសាំង​កន្លះ​លីត្រ​ចាក់​ពីលើ​ដងខ្លួន​ហើយ​ដុត​ខ្លួនឯង​តែម្តង​។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅឯ​មណ្ឌល​សុខភាព​ស្រុក​វើ​ន​សៃ​ ដើម្បី​ព្យាបាល​របួស​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114