ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់ ​និង​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​នៅ​សេសសល់​បន្ត​

​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ ដែល​ជា​មុខសញ្ញា​ចែកចាយ​ជួញដូរ​គ្រឿងញៀន ​ត្រូវ​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ឃាត់ខ្លួន​ហើយ ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​១០៣ ក្នុង​ក្រុ​មទី​១ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ។​

អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ លោក​ គល់ ​យី ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ ឈ្មោះ ថាច គឹម​ស៊ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​នៅផ្ទះ ហើយ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​​ ដែល​ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ប៉ុណ្ណោះ តែ​​កម្លាំង​នឹង​តាម​រក​បក្ខ​ពួកវា​បន្ត​ទៀត។

​អធិការនគរបាល​ខណ្ឌ​បន្ត​ទៀត​ថា បន្ទាប់ពី​តាម​ស្រាវជ្រាវ​រហូត​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យកមក​ធ្វើការ​សាកសួរ​តាម​ជំនាញ​ជាច្រើន​ម៉ោង​ក្រោយមក កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ បាននិងកំពុង​ស្វែងរក​ប្រភព​នៃ​គ្រឿងញៀន និង​បក្ខពួក​ដែល​នៅ​សេសសល់ ដើម្បី​មាន​វិធានការ​តាម​បង្ក្រាប​បន្តទៀត​។​

​ជនសង្ស័យ ​និង​វត្ថុតាង​ដកហូត​បាន​ក្នុង​សកម្មភាព​ជួញដូរ​ថ្នាំញៀន កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ ក្នុង​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114