ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​៤​ថ្ងៃ ​នៅ​ខេត្ត​ព្រះវិហារ ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​បាន​ចំនួន​៦៥​គ្រឿង​

ព្រះវិហារ​ ៖ ក្នុង​រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ ពោលគឺ​ចាប់ពី​ថ្ងៃសៅរ៍ ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ ដល់​ថ្ងៃ អង្គារ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ​ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន​៦៥​គ្រឿង ហើយ​ក្នុង​ចំនួន​នេះ​បាន​ពិនិត្យឃើញ​ថា​ត្រឹមត្រូវ​ចំនួន​៤១​គ្រឿង​។​

លោក​ សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​បួន​ថ្ងៃ​កន្លងមក ចាប់ពី​ថ្ងៃ សៅរ៍ ១៥​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ​២០១៩ ដល់​ថ្ងៃ អង្គារ ០៣​រោច ខែ​ពិសាខ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្ត​ព្រះវិហារ បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន​៦៥​គ្រឿង​/​នាក់ ក្នុង​នោះ ពិនិត្យឃើញថា​ត្រឹមត្រូវ​ចំនួន​៤១​គ្រឿង សំពីងសំពោង​ចំនួន​០៧​គ្រឿង​ ខ្វះ​ឯកសារ ចំនួន​១៤​គ្រឿង ឯកសារ​ក្លែង​ក្លាយ​ចំនួន​០១​គ្រឿង ដោះ​រាន​ត​ខាងក្រោយ​ចំនួន​០១​គ្រឿង ប័ណ្ណ​បើកបរ​ក្លែងក្លាយ ចំនួន០១​នាក់។

គួររំលឹកថា កាលពី ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងមកនេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា ក្នុង​ឱកាស​ដែរ ​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ថ្មី​មួយ​ទៀត​ត​ភ្ជាប់​ទឹកដី ​នៃ​ខេត្ត​កំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ សម្លេច​តេ​ជោ ហ៊ុន សែន​ ដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់ ​ថ្ងៃទី​៩​កុម្ភៈ តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដង​ផ្លូវ​ទៀត​ឡើយ ហើយ​បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា​ ឬ​អ្នក​កាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្ដិ​ទាំងអស់ និង​បញ្ចូល ​ព្រៃ​.ស​តែម្តង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114