ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​វាយ​បំផ្លាញ​

​ឧ​ត្ត​រ​មានជ័យ ​៖ មាន​ករណី​ខ្យល់​កន្ត្រាក់​កើតឡើង​នៅ​ចំណុច​ភូមិ​គោគ​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​​ប៉ើង​ដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង ​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដែល​រង​ការខូចខាត​ចំនួន​២​ខ្នង​នោះ ១.​ផ្ទះ​ឈ្មោះ រ៉ែ​ម
​ប៊ុន​លិ​ក ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ មុខរបរ​លក់ដូរ​មាន​ទំហំ​៧​ម៉ែត្រ គុណ​៨​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​បណ្តាលឲ្យ​ប៉ើង​ដំបូល​ទាំងស្រុង​។ ២.​ផ្ទះ​របស់​ឈ្មោះ អួន ប៊ូ​រ៉ា ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើ​ស្រែ​ រស់នៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង មាន​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ បណ្តាល​ឲ្យ​របើក​ដំបូល​មួយ​ចំហៀង និង ធ្លាក់​ចេញពី​ជើង​តាង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​ខ្យល់​កន្ត្រាក់​ខាង​លើ​នេះ ពុំ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ​នោះ​ទេ គ្រាន់តែ​រង​ការ​ខូចខាត​ផ្ទះ​ប៉ុណ្ណោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114