ព័ត៍មានទាន់​ហេតុការណ៏
Search

លប​ដេក​ជាមួយ​កូនស្រី ពេល​ស្រវឹង​បានសម្រេច ពេល​ទៅ​ម្តងទៀត​ជាប់​ខ្នោះ​តែម្តង

បាត់ដំបង ៖ បុរស​ម្នាក់​ដែល​ត្រូវជា​ឪពុក ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ឪពុក​ចិត្ត​អប្រីយ៍​រូបនេះ ​បាន​លប​រំលោភ​ទៅលើ​កូនស្រី​បង្កើត​របស់ខ្លួន​រហូត​បានសម្រេច ខណៈដែល​នាង​មាន​សភាព​ស្រវឹង​ស្រឿងៗ​ លុះ​លប​ទៅ​ម្តងទៀត ក៏ត្រូវ​បែកការណ៍​តែម្តង។

ករណី​រំលោភ​ទៅលើ​អនីតិជន​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០១៩ វេលា​ម៉ោង ១ រំលង​អាធ្រាត្រ ត្រង់ចំណុច​ភូមិ​កំរៀង ឃុំ​កំរៀង​ ស្រុក​កំរៀង ខេត្តបាត់ដំបង ដោយ​ជនបង្ក​ដែល​ត្រូវជា​ឪពុក​មានឈ្មោះ ថោង សុ​ភី​ អាយុ ៤១ ឆ្នាំ រស់នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ និង​មាន​មុខរបរ​ជា​កម្មករ។

យោង​តាម​ពាក្យ​បណ្តឹង​របស់​ក្មេង​ស្រី​ឈ្មោះ ​ថ.ស.ភ អាយុ​១៤​ឆ្នាំ ដោយ​ ម្តាយ​នាង​បាន​ស្លាប់ចោល​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​នាង​មាន​មុខរបរ​ជា​អ្នក​រាំ​លើ​ឆាក​តន្ត្រី តាម​ពិធី​នានា។ នាង​បាន​រៀបរាប់ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ ខណៈ​ដែល​នាង​កំពុង​ដេក​ ក៏​ស្រាប់​តែ​មាន​អ្វីមួយ​មក​ប៉ះ​ទ្រូង និង​ខ្លួនប្រាណ​របស់​នាង​ ពេល​នាង​ដឹងខ្លួន​ឡើង​ក៏​ស្រាប់តែ​ឃើញ​ឪពុក​នាង​ដែល​ស្លៀក​តែ​លី​អូ បាន យកដៃ​មក​ស្ទាប​បបោសអង្អែល​សព្វ​រាងកាយ ដោយសារ​ភាពភ័យខ្លាច​នាង​ក៏​រត់​ចេញពីផ្ទះ ដោយបាន​ប្តឹង​ប៉ូលិស​តែម្តង។

ដោយឡែក​ចំពោះ​ឪពុក​បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា គឺ​គេ​ទទួលស្គាល់​ខ្លួនឯង​គឺជា​អ្នក​ញៀន​ស្រា ហើយ​នៅ​មុន​យប់​ថ្ងៃ​កើតហេតុ​១​ថ្ងៃ ខ្លួន​មាន​សភាព​ស្រវឹង​ស្រា​តិចៗ នៅ​ពេល​នោះ​ដែរ​កូនស្រី​ដែល​វិលត្រឡប់​មកពី​រាំ​លើ​ឆាក​តន្ត្រី​ក៏​មាន​សភាព​ស្រវឹង​ស្រឿងៗ​ដូច​គ្នា។

ជនសង្ស័យ​បាន​បន្ត​ថា ពេល​ដែល​នាង​ដេកលក់ ខ្លួន​ក៏បាន​លប​ទៅ​ដេក​ជាមួយ​រហូត​បានសម្រេច​ទើប​ចេញមក​ដេក​កន្លែង​ខ្លួន​វិញ។ លុះ​ស្អែក​ឡើង ​ដោយ​នឹក​​ចង់​ខ្លួន​ក៏បាន​លប​ទៅ​ម្តងទៀត ប៉ុន្តែ​ពេល​លូក​ស្ទាប​លើ​ខ្លួនប្រាណ​កូន​ ស្រាប់តែ​នាង​បាន​ដឹង​ខ្លួន ទើប​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ដែលជា​ឪពុក​ចិត្ត​មា ត្រូវបាន​សមត្ថកិច្ច​​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114