ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានទូត​ជប៉ុន​ ប្រកាស​ប្រឡងប្រជែង​ថ្លែង​សុន្ទរកថា​លើក​ទី​២២​ នៅ​កម្ពុជា​

​ភ្នំពេញ ៖ ស្ថានទូត​ជប៉ុន រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​ជប៉ុន (CJCC) និង ដេ​ប៉ា​តឺ​ម៉​ង់ ភាសា​ជប៉ុន​ នៃ​វិជ្ជា​ស្ថាន​ភាសាបរទេស នៃ​សកល​វិជ្ជាល័យ​ភូមិន្ទ​ភ្នំពេញ​(RUPP.IFL)​ នឹង​រៀបចំ​នូវ​កម្មវិធី​ប្រឡងប្រជែង​ថ្លែង​សុន្ទរកថា​ជា​ភាសា​ជប៉ុន​លើក​ទី​២២​ នៅ​កម្ពុជា ​សម្រាប់​អ្នក​សិក្សា​ភាសា​ជប៉ុន​ដូចខាងក្រោម ​៖ កាលបរិច្ឆេទ ថ្ងៃអាទិត្យ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ពេលវេលាៈ​ចាប់ពី​ម៉ោង​១៣ និង​៣០​នាទី ដល់​ម៉ោង​១៧​និង​០០​នាទី ទី​ក​ន្លែងៈ​សាល​អង្គ​រៈ​គី​ហ្សូ​ណា នៃ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា .​ជប៉ុន (CJCC) (​ក្នុង​បរិវេណ​នៃ​ភាសាបរទេស IFL) នៃ​សកល​វិជ្ជាល័យ​ភូមិន្ទ​ភ្នំពេញ​(RUPP)​មហា​វិថី​សហព័ន្ធ​រុស្សី​) ចូលរួម​ដោយ​សេរី​។​

ការប្រឡងប្រជែង​ថ្លែង​សុន្ទរកថា​ជា​ភាសា​ជប៉ុន គឺជា​ឱកាស​ដ៏​ពិសេស​សម្រាប់​សិស្ស​និស្សិត​ដែល​សិក្សា​នៅ​តាម​សាលា​ភាសា​ជប៉ុន​នានា​នៅ​កម្ពុជា ដើម្បី​បង្ហាញ​នូវ​សមត្ថភាព​កម្រិត​ខ្ពស់​របស់​ខ្លួន​ក្នុងការ​ថ្លែង​សុន្ទរកថា​ដ៏​អស្ចារ្យ​។ ឆ្នាំនេះ ក្នុងចំណោម​បេក្ខជន​ដាក់ពាក្យ​៥៦​រូប បេក្ខជន​១៥​រូប បាន​ជ្រើសរើស​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​។

គោលបំណង​នៃ​ការប្រឡងប្រជែង​ថ្លែង​សុន្ទរកថា​នេះ គឺ​ដើម្បី​ជំរុញ​ការយលដឹង​ពី​វប្បធម៌​ជប៉ុន និង​ភាសា​ជា​ប៉ុន​បន្ថែមទៀត​ក្នុងចំណោម​យុវជន​កម្ពុជា​។​

ឆ្លៀត​ក្នុងឱកាស​នេះ ស្ថានទូត​មាន​សេចក្តី​សោមនស្ស​រីករាយ សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចូលរួម​យក​ព័ត៌មាន​កុំបី​ខាន​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​នៅ​ស្ថានទូត​ជប៉ុន តាមរយៈ​ទូរស័ព្ទ​លេខ ០២៣ ២១៧ ១៦១ (១១២១) ឬ​ផ្ញើ​អ៊ីមែល​មកកាន់​អាសយដ្ឋាន​ ៖[email protected]



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114