ព័ត៍មានទាន់​ហេតុការណ៏
Search

លួច​ម៉ូតូ​បាន​ហើយ ​តែ​គេចខ្លួន​មិន​រួច​

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យជំនះ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ភ្លាមៗ​ ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់គេ​ ហើយ​ព្យាយាម​ភ្លេចខ្លួន​មិនបាន​សម្រេច​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​រូបនោះ​ ត្រូវបាន​ឃាត់ខ្លួន​ក្នុងករណី​លួច​(​ម៉ូតូ​)​នៅ​ថ្ងៃ​អង្គារ​០៣​រោច​ខែ​ពិសាខ​ឆ្នាំកុរ ឯក​ស​ក័ ពស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែ​ឧសភា​ ឆ្នាំ​២០១៩ ​វេលា​មោង​២០​និង​៣០​នាទី​ ដែល​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យជំនះ ​នៃ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ​បាន​ធ្វើការ​ឃាត់​ខ្លួន​នៅ​ចំណុច​មុខផ្ទះ​លេខ​៦Eo​ផ្លូវ​លេខ​១៥៤​ ភូមិ​៦ ​សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ ​ឈ្មោះ​ តាំង ​ប៊ុន​លីម ហៅ​អា​វ៉ែនតា ​ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៨៨២​ ផ្លូវ​ជាតិ​លេខ​៥ ​ភូមិ​ខ​២ ​សង្កាត់​ច្រាំង​ចំរេះ​២​ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ រីឯ​វត្ថុតាង​ចាប់យក​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA SCOOPY ពណ៌​ខ្មៅ​ ស្លាក​លេខ​ភ្នំពេញ​1GR4986 លេខ​តួ​ និង​លេខ​ម៉ាស៊ីន​8112268​ ជា​របស់​ជនរងគ្រោះ​ ឈ្មោះ ​សាន់ ​ប៉ោ​សេង ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​ជាង​ទង​ ស្នាក់​នៅផ្ទះ​លេខ​៣៧​ ផ្លូវ​លេខ​៨ បូរី​លឹម​ឈាង​ហាក់​ ភូមិ​ម័ល ​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ ដំណើររឿង​ហេតុ​នោះ​ គឺ​នៅ​ថ្ងៃទី​២១ ខែ​ឧសភា ​ឆ្នាំ​២០១៩​ ម៉ោង​០៨​និង​៣០​នាទី​ ជនរងគ្រោះ​បានជិះ​HONDA SCOOPY ​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1GR4986​ ចេញពីផ្ទះ​មក​ធ្វើការ ជា​ជាងទង​នៅផ្ទះ​លេខ​៦EO​ផ្លូវ​លេខ​១៥៤ ភូមិ​៦ ​សង្កាត់​ជ័យជំនះ​ ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ ​ពេលមកដល់​ជនរងគ្រោះ​បាន​យក​ម៉ូតូ​មក​ឈប់​ចត​នៅមុខ​ផ្ទះ​លេខ​៦EO​ ផ្លូវ​លេខ​១៥៤​ ភូមិ​៦ ​សង្កាត់​ជ័យជំនះ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ហើយ​ចូលធ្វើការ​ដូច​ធម្មតា ​លុះដល់​ម៉ោង​១៧​ល្ងាច ​ជនរងគ្រោះ​ចប់​ម៉ោង​ធ្វើការ​ចេញ​មក​យក​ម៉ូតូ ​ស្រាប់តែ​បាត់​រក​ពុំ​ឃើញ​ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ជ័យជំនះ។ ​បន្ទាប់ពី​បាន​ទទួល​បណ្តឹង​ហើយ​ កម្លាំង​នគរបាល​បានធ្វើការ​ស្រាវជ្រាវ​ និង​សហការ​ជាមួយ​ប៉ុស្តិ៍​ឫស្សី​កែវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ​ រួមជាមួយ​វត្ថុតាង​ម៉ូតូ​០១​គ្រឿង​ ម៉ាក​HONDA SCOOPY​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GR4986​យកមក​ប៉ុស្តិ៍​ជ័យ​ជំនះ​ធ្វើការ​សាកសួរ​តែម្ដង​។​

សមត្ថកិច្ច​បញ្ជាក់​ថា ​ចំពោះមុខ ​កម្លាំង​ខណ្ឌ​ និង​ប៉ុស្តិ៍ ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114