ព័ត៍មានទាន់​ហេតុការណ៏
Search

សួស វី​ហ្សា និង ថ​មមី ដឹក​ដៃ​គ្នា​ចេញទៅ​ដើរ​កម្សាន្ត ​និង​សាង​ភាព​ផ្អែមល្ហែម​​​ នៅ​ប្រទេស​ថៃ​

​ភ្នំពេញ ​៖ តារា​ចម្រៀង​ប្រុស​-​ស្រី​មួយគូ​ ស្ថិតក្នុង​រង្វង់​សិល្បៈ​ដូចគ្នា ​ដែល​បច្ចុប្បន្នកំពុង​​​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​យ៉ាង​ផ្អែម​ជាមួយគ្នា​ គឺ​ កញ្ញា សួស វី​ហ្សា និង​ លោក ថ​មមី ខណៈ​សម្ពន្ធភាព​ស្នេហា​កាន់តែ​ទទួលបាន​ការគាំទ្រ ​និង​លើកសរសើរ​ពី​មហាជន​នោះ​ ពេលនេះ​ពួកគេ​បាន​ដឹក​ដៃ​គ្នា​ចេញទៅ​រឹតចំណង​ស្នេហ៍​នៅលើ​ដែល​កោះ​នៃ​ប្រទេស​ថៃ​។​

ជាក់ស្តែង​ថ្មីៗ​នេះ​ តារាចម្រៀង​កញ្ញា សួស វី​ហ្សា និង​លោក ថ​មមី បាន​បង្ហោះ​រូបថត​នៃ​សកម្មភាព​ដឹក​ដៃ​គ្នា​ចេញទៅ​រឹតចំណង​ស្នេហា​ និង​សាង​ភាព​ផ្អែមល្ហែម​នៅលើ​ដែល​កោះ​ភីភី ​នៃ​ប្រទេស​គួរ​ឲ្យ​ច្រណែន​ផងដែរ​។ ​តារា​ស្រី​កញ្ញា សួស វី​ហ្សា បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក​ម​កថា​អរុណ​សួស្តី !​មកទៀត​ហើយ​កុំ​ធុញ​ណា៎ ព្រោះ​មិនទាន់​ទៅ​ខ្មែរ អញ្ចឹង​មិនទាន់​អស់​រូប​ទេ​នេះ ​គឺ​រូបភាព​អនុស្សាវរីយ៍​នៅ​កោះ ភីភី​ប្រទេស​ថៃ​។​

បន្ថែម​ពីលើ​នេះ​តារាចម្រៀង​ស្រី​ម្ចាស់​បទ វាសនា​បុប្ផា​ស្វាយរៀង និង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្ត​ស្វាយរៀង ​កញ្ញា សួស វី​ហ្សា បានលើកឡើង​ទៀតថា ​តូចចិត្ត​ដែរ ធ្វើ​ម៉េច​គេ​កា​ម៉ាប់ គេ​គ្មាន​វាសនា​បាន​ពាក់​ឈុត​ប៊ី​គី​នី​ដូច​នារី​ដទៃ​ តែ ពូ​ម៉ៅ​(​ថ​មមី​)​យាយ​ថា ​កុំ​សង្ឃឹម​ ទោះជា​មិន​កា​ម៉ាប់​ក៏​មិនឲ្យ​ស្លៀក​ដែរ​ គេ​ហួងហែង​យើង​ធ្វើ​ដូច​យើង​នឹង​ស្រី​ស្អាត ​គីឡូ​៤៥​អញ្ចឹង​ហា៎​….​។​

បើតាម​ការកត់សម្គាល់ ​តារា​ចម្រៀង​ស្រី​ កញ្ញា​ សួស វី​ហ្សា និង ថ​មមី បន្ទាប់ពី​ចេញមុខ​ប្រកាស​ដោយ​បើកចំហ​អំពី​សម្ពន្ធភាព​ស្នេហា​បង្ហាញ​ឲ្យ​ទស្សនិកជន​បានដឹង​ជា​សាធារណៈ​នោះ​ គេ​សង្កេត​ឃើញ​តារា​ប្រុស​-​ស្រី​មួយគូ​នេះ​កាន់​តែមាន​ភាព​ផ្អែមល្ហែម ​និង​ស្រលាញ់គ្នា​ខ្លាំង​ សូម្បីតែ​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​តូច​-​ធំ​មួយចំនួន ​អ្នក​ទាំងពីរ ​តែងតែ​ដឹក​ដៃ​បណ្តើរគ្នា​យ៉ាង​ត្រជាក់​ល្ហឹម​ប្រៀប​បាន​នឹង​សត្វ​លលក​ញី​ឈ្មោល​អញ្ចឹង​ដែរ​។ ​ភាព​ស្និទ្ធស្នាល ​និង​ផ្អែមល្ហែម​នេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្តែង​ការគាំទ្រ​ និង​លើក​សរសើរ​ការ​រឹតចំណង​ស្នេហ៍​របស់​ពួកគេ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114